Yearendyearend1140x150

បណ្ឌិតគី សេរីវឌ្ឍន៍៖«ចំណូលរ៉ែមាស»សំខាន់សម្រាប់កម្ពុជា តែរដ្ឋត្រូវទប់ស្កាត់អំពើពុករលួយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា 

ភ្នំពេញ៖ដំណើរការចម្រាញ់មាសជាលើកដំបូងក្នុងទឹកដីខេត្តមណ្ឌលគិរី បានចាប់ផ្តើមហើយនៅថ្ងៃទី ២១ មិថុនានេះ ដោយរំពឹងថានឹងទទួលបានចំណូលជាធម្យមប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ។អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានចាត់ទុកចំណូលថា ពិតជាមានសារៈសំខាន់សម្រាប់ជួយការអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ចំណូលពីរោងចក្រចម្រាញ់រ៉ែមាស ពិតជាមានសារៈសំខាន់ ព្រោះមិនត្រឹមតែកម្ពុជាទេ គឺនៅមានប្រទេសជាច្រើនទៀតនៅលើពិភពលោកដែលរស់ពឹងផ្អែកទៅលើធនធានធម្មជាតិ។

លោកបណ្ឌិតបន្តថា ការប្រមូលធនធានធម្មជាតិនេះ គឺមិនមែនជារបស់បុគ្គលណាម្នាក់ទេ ប៉ុន្តែវាគឺជាធនធានរួមរបស់ជាតិទាំងមូល ដូចនេះចំណូលពីធនធានធម្មជាតិបានក្លាយទៅជាចំណូលមួយសម្រាប់ផ្គត់ផ្គង់ដល់រដ្ឋាភិបាលដើម្បីធ្វើការបែងចែកត្រឡប់ទៅវិញឱ្យស្មើភាពគ្នា។

បើតាមអ្នកជំនាញរូបនេះ បានពន្យល់ថា ការបែងចែកប្រាក់ចំណូលឡើងវិញ(Income Redistribution) គឺជាចំណូលរបស់រដ្ឋ ដែលជាចំណូលមូលធន ហើយរដ្ឋាភិបាលបានផ្តល់ហិរញ្ញប្បទានទៅឱ្យមនុស្សគ្រប់ៗរូប រួមទាំងផលប្រយោជន៍ជាសាធារណៈ ដូចជាការកសាងសាលារៀន ការរៀបចំប្រព័ន្ធមន្ទីរពេទ្យជាដើម។ ក្រៅពីនេះ ចំណូលពីរ៉ែមាស អាចនឹងក្លាយទៅជាប្រាក់ចំណូលសោធនិវត្តន៍ ដែលជាប្រាក់ឧបត្ថម្ភសម្រាប់ផ្គត់ផ្គង់មនុស្សចាស់ៗ។ការអភិវឌ្ឍន៍វិស័យអប់រំ គឺជម្រុញឱ្យយុវជនកម្ពុជាបានចូលរៀនដូចៗគ្នា និងស្មើៗគ្នា ដែលជាការចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំ ការកែទម្រង់ប្រព័ន្ធអប់រំ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ ដើម្បីជម្រុញការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។

តែយ៉ាងណាក៏ដោយ ដើម្បីរក្សាចំណូល ក៏ដូចជាទាញយកប្រយោជន៍ពីរ៉ែមាស រដ្ឋាភិបាលត្រូវតែលុបបំបាត់ឱ្យអស់នូវអំពើពុករលួយ ដើម្បីបង្ហាញពីតម្លាភាព និងគណនីយភាពនៃការគ្រប់គ្រងចំណូល ទើបចំណូលនេះនឹងទទួលបានប្រសិទ្ធិភាពនៅក្នុងការប្រើប្រាស់។ ប៉ុន្តែប្រសិនបើអំពើពុករលួយនៅតែបន្តមាន នោះចំណូលពីរ៉ែមាសនឹងត្រូវបានបាត់បង់ លេចធ្លុះធ្លាយ ហើយចំណូលពីរ៉ែមាសនឹងមិនបានផលក្នុងការប្រើប្រាស់ជាប្រយោជន៍សាធារណៈនោះឡើយ។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ មិថុនានេះ បានប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១តទៅ។អាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស»នេះនឹងចំណូលដល់កម្ពុជាប្រមាន៤០លានដុល្លារក្នុង១ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង