Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាមានជនជាតិវៀតណាមរស់នៅជិត៩ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/
ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កម្ពុជា៖ ជនបរទេសអន្តោប្រវេសន៍វៀតណាម ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្រ្តៃយ៍សរុបចំនួន ៨៩,៤៧១នាក់ (ស្រី ៤២,៨៣៦នាក់)។ នេះបើតាមការថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ដោយឡែក ៥ខែដើមឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមខុសច្បាប់ចំនួន៨២នាក់ ស្រី៥៣ នាក់។ ជានីតិវិធី ចំពោះជនបរទេសស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែន មិនថាវៀតណាម ឬជនបរទេសផ្សេងទៀតនោះទេ យើងត្រូវការកិច្ចសហការក្នុងការផ្តល់ឯកសារធ្វើដំណើរ ក៏ដូចជាសម្រួលសម្រួលនៅច្រកទ្វារព្រំដែន ពីសាមីប្រទេស។

ជនបរទេសទាំងអស់ត្រូវតែគោរពច្បាប់របស់កម្ពុជា បើខុសច្បាប់ អគ្គនាយកដ្ឋាន ដាច់ខាតត្រូវតែអនុវត្តច្បាប់ដោយម៉ឺងម៉ាត់បំផុត និងគ្មានការរើសអើងជាតិសាសន៍ឡើយ៕

Khcct banner

អត្ថបទទាក់ទង