Yearendyearend1140x150

ពលរដ្ឋ៦៥គ្រួសារចងក្រងជាសហគមន៍«ដាំបន្លែ»ដើម្បីសេដ្ឋកិច្ចគ្រួសារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កសិកម្មនៅក្នុងខេត្តព្រៃវែងកំពុងបាញ់ទឹកដំណាំ។

ព្រៃវែង៖ ប្រជាពលរដ្ឋប្រមាណ៦៥គ្រួសារ នៅភូមិត្រពាំងក្រសែកើត ឃុំគោគគង់លិច ស្រុកកញ្ជៀត ខេត្តព្រៃវែង បានចងក្រងគ្នា​បង្ហើតជាសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង។ការចងក្រងគ្នានេះ គឺដើម្បីបង្កភាពងាយស្រួលក្នុងការដាំបន្លែ និងចាប់យក«របរដាំបន្លែ»ស្នូលដើម្បីសេដ្ឋកិច្ចគ្រួសារ។

បច្ចុប្បន្នសហគមន៍មានផ្ទៃដីដាំបន្លែសរុប ៥ហត ដាំបន្លែស្ពៃគ្រប់ប្រភេទ សាលាដ ត្រប់ ម្ទេស ត្រសក់ ពោតបារាំង)។ល។ ហើយកំពុងរៀបចំពង្រីកផ្ទៃដីបន្លែម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។ប្រជាសហគមន៍ទាំង ៦៥គ្រួសារ ប្រកាន់ យករបរដាំបន្លែ ជាការងារស្នូលដើម្បីសេដ្ឋកិច្ចគ្រួសារ ដោយចាប់ផ្តើមពីប្រើកំលាំងរែកទឹកស្រោចបន្លែ ប៉ុន្តែបច្ចុប្បន្នសមាជិកដាំបន្លែដោយប្រើប្រព័ន្ធសាច ទុយោស្រោច និងដំណក់ស្រោចបន្លែជំនួសវិញ។ បច្ចេកទេសស្រោចស្រពដំណាំបន្លែនេះ គឺមានការគាំទ្រដោយនាយកដ្ឋានវិស្វកម្មកសិកម្មនៃក្រសួងកសិកម្មកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មជំរុញ និងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើបដិវត្តផលិតកម្មបន្លែកម្ពុជាឲ្យមានលក្ខណទំនើប ប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ជាពិសេសឲ្យត្រូវតាមស្តង់ដារទីផ្សារគឺនិរន្តរភាពបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ។លោករដ្ឋមន្រ្តីបានណែនាំឲ្យប្រធានមន្ទីរចុះជួយការងារបច្ចេកទេសបន្ថែម ដើម្បីរក្សាបាននូវគុណភាពផលិតផល ប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច តាមរយ:និរន្តរភាព ផ្គង់ផ្គង និងតម្លៃ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានវិស្វកម្មកសិកម្មឲ្យដឹងថា ការសាងសង់ប្រព័ន្ធស្រោចស្រពសាចស្វាយប្រវត្តិជូន​សហគមន៍​ នៅក្នុងឆ្នាំ២០២០ ដោយប្រើប្រាស់ថវិការាជរដ្ឋាភិបាលអស់ចំនួន ជាង ២០០ ០០០ដុល្លារ។ ដើមឆ្នាំ២០២១ នេះគម្រោងសម្រេចបានលទ្ធផលដូចខាងក្រោម៖ តបណ្តាញអគ្គីសនីចូលក្នុងទីតាំងដាំបន្លែរបស់សហគមន៍ ការតម្លើងស្ថានីយ៍បណ្តែតក្នុងស្រះសហគមន៍ និងបំពាក់ម៉ូទ័របូមទឹក(56m3/h) ចំនួន២ម៉ូទ័រ ការតម្លើងអាងស្តុកទឹកបេតុងចំណុះ៣០ម៉ែត្រគូប និងបំពាក់ម៉ូទ័រសម្ពាធ(42m3/h) ចំនួន២ម៉ូទ័រ ជីកស្រះទំហំ (៦០មx២២០មx៥ម) តម្លើងទុយោមេ PE មុខកាត់១១០មមប្រវែង៩១០ម តម្លើងរេហ្គែរ(0.8m x 0.8m x 0.6m) និងវ៉ានសម្រាប់បើកបិទលាងកករដីចំនួន៤កន្លែង បំពាក់កុងទ័រទឹកលេខ៤០ វ៉ានបិទបើក តេ និងទុយោ ចំនួន៦២ឈុត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង