Yearendyearend1140x150

ក្រុមហ៊ុនអភិវឌ្ឍន៍ហិរញ្ញវត្ថុធំមួយរបស់អាមេរិកត្រៀមមកវិនិយោគនៅកម្ពុជា ដើម្បីប្រជែងឥទ្ធិពលជាមួយចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឡាក់ ជីម៉េង និង រាជ សី
/
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy។ 

ភ្នំពេញ៖​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍ហិរញ្ញវត្ថុរបស់អាមេរិកឈ្មោះថា Development Finance Corporation ដែលទើបតើបង្កើតថ្មី កំពុងត្រៀមមកធ្វើការវិនិយោគនៅកម្ពុជា។លោកMurphyបានថ្លែងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៃការពិភាក្សាពាណិជ្ជកម្មកសិកម្មរវាងកម្ពុជា និង អាមេរិកនៅថ្ងៃទី៦ កុម្ភៈ។

បើតាមលោកPatrick Murphy ក្រុមហ៊ុនអភិវឌ្ឍន៍ហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងទីភ្នាក់ងារវិនិយោគឯកជនក្រៅប្រទេស(OPIC) និង អាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA)របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) បានទទួលការអនុម័តយល់ព្រមពីរដ្ឋសភាអាមេរិក ដើម្បីបង្កើនហិរញ្ញប្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយបង្កើនពីចំនួន ២៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ រហូតដល់ ៦០ពាន់លានដុល្លារអាមេរិក។

លោកបង្ហើបឱ្យដឹងថា កាលពីពេលកន្លងទៅ អាមេរិកបានផ្តល់ហិរញ្ញប្បទានជាង ១០០លានដុល្លារអាមេរិក សម្រាប់អនុវត្តន៍គម្រោងនានានៅកម្ពុជា តាមរយៈទីភ្នាក់ងារវិនិយោគឯកជនក្រៅប្រទេស (OPIC)ផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនកម្ពុជា រួមទាំងធនាគារអាស៊ីលីដាផងដែរ។ Murphy បានបន្ថែមថា “DFCនឹងក្លាយជាគំនិតផ្តួចផ្តើមថ្មីរបស់អាមេរិកដែលជួយដល់ប្រទេសកម្ពុជា។ស្ថាប័នថ្មីនេះមិនត្រឹមតែផ្តល់ប្រាក់កម្ចីប៉ុណ្ណោះទេ វាក៏អាចចូលរួមក្នុងគម្រោងវិនិយោគផងដែរតាមរយៈដល់ឥណទានដើម្បីទិញយកភាគហ៊ុន។

សភាអាមេរិកបានអនុម័តច្បាប់《ប្រើប្រាស់ការវិនិយោគដែលមានលក្ខណៈប្រសើរដើម្បីឲ្យមានការអភិវឌ្ឍ》(BUILD)នៅចុងឆ្នាំ២០១៨ ដោយបានប្រកាសបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍ហិរញ្ញវត្ថុ ដែលនឹងមានសិទ្ធិផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍អន្តរជាតិរហូតដល់៦០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហិរញ្ញប្បទានទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្តល់ប្រាក់កម្ចីដល់គម្រោងថាមពល កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គត់ទឹកស្អាតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ការបង្កើតDFC ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រមួយរបស់ប្រធានាធិបតីអាមេរិកលោកDonald Trump ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”របស់ប្រទេសចិន និង ដើម្បីថ្លឹងថ្លែងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅអាស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង