Yearendyearend1140x150

សាលាឯកជនកំពុងជួបវិបត្តិធ្ងន់ធ្ងរ ខណៈសាលាខ្លះបានផ្អាកការបង្រៀន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ភ្នំពេញ៖ សាលាឯកជនភាគច្រើនកំពុងរងនូវប៉ះពាល់យ៉ាងខ្លាំង ដោយសារវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ខណៈសាលាខ្លះបានផ្អាកការបង្រៀន។ នៅក្នុងស្ថានភាពនៃការរីករាលដាលកូវីដ-១៩ រដ្ឋាភិបាលនៅតែបន្តបិទសាលារដ្ឋ និងឯកជននៅទូទាំងប្រទេសកម្ពុជា ធ្វើគ្រឹះស្ថានឯកជនក៏បានរងផលប៉ះពាល់បាត់បង់នូវប្រាក់ចំណូល។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

លោកបណ្ឌិត ហេង វ៉ាន់ដា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានអូសបន្លាយដែលមានរយៈពេលយូរ បានឲ្យគ្រឹះស្ថានឯកជនក៏បានរងផលប៉ះពាល់បាត់បង់នូវប្រាក់ចំណូលដោយសិស្សខ្លះបានផ្អាកនូវការបង់ប្រាក់ ដែលពិបាកក្នុងការទូរទាត់ទៅលើប្រាក់ខែគ្រូបង្រៀន បុគ្គលិកអប់រំ និងបំណុលធនាគារ ជាដើម។

បើលោកបណ្ឌិតបានបញ្ជាក់ថា កន្លងមកខាងក្រសួងអប់រំបានជួយខាងវិស័យឯកជនដែលរងផលលំបាក ដូចជាជួយសម្រួលក្នុងការផ្តល់ជាការយោគយល់ដល់ការសាលាឯកជនឲ្យរៀបចំការប្រឡងថ្នាក់ទី៦ និងថ្នាក់ទី៩ នៅតាមគ្រឹះស្ថានឯកជនរៀងខ្លួន។ បន្ថែមនេះ ខាងក្រសួងអប់រំបានជួយសម្រួលនូវអ្វីដែលខាងគ្រឹះស្ថានបានស្នើសុំផ្សេងៗកន្លងមកដែរ។

លោកបណ្ឌិតបានថ្លែងថា ខាងគ្រឹះស្ថានមិនបានស្នើទៅអាគារជួលទីតាំងឲ្យមិនយកថ្លៃជួលនោះទេ ព្រោះម្ចាស់ផ្ទះ និងម្ចាស់អាគារមួយចំនួនក៏ជួបផលលំបាក និងជំពាក់ធនាគារដែរ។ ចំណែកផ្ទះជួលខ្លះក៏មានការសម្រួលបន្ថយថ្លៃ១០% ឬ ២០% ទៅតាមស្ថានភាពទីកន្លែងជាក់ស្តែង តាមការអំពាវនាវរបស់រដ្ឋាភិបាលឲ្យមានការយោគយល់ដល់អ្នកសាលាឯកជនកំពុងរងនូវប៉ះពាល់ដោយសារវិបត្តិហិរញ្ញវត្ថុ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយសម្របសម្រួលខាងធនាគារឲ្យមានការយោគយល់ចំពោះគ្រឹះស្ថានអប់រំឯកជនដែលកំពុងរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩។ ជាពិសេស លោកបណ្ឌិត អរគុណចំពោះគណៈកម្មាជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ ដែលបានផ្តល់ការចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំនៅតាមសាលាឯកជននានា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្រសួងអប់រំនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានប្រកាសសេចក្ដីជូនដំណឹងស្ដីពីការបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង