Yearendyearend1140x150

នៅខេត្តឧត្ដរមានជ័យមានករណីវិជ្ជមានកូវីដថ្មី ៧នាក់និងជាសះស្បើយ ៣នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឧត្ដរមានជ័យ៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៧នាក់ នៅខណៈមានករណីជាសះស្បើយចំនួន ០៣នាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដថ្មីទាំង ០៧នាក់ខាងលើ ក្នុងនោះជាករណីឆ្លងក្នុងសហគមន៍ជាមួយព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ០១នាក់ និងឆ្លងមកពីថៃ ចំនួន ០៦នាក់។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចម៉ោង៥ និង៣០នាទី​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នៅក្នុងខេត្តឧត្ដរមានជ័យ មានអ្នកឆ្លងកូវីដសរុបចំនួន ១៤០នាក់ , អ្នកជាសះស្បើយសរុបចំនួន ៤៩នាក់ , ករណីស្លាប់សរុបចំនួន ០១នាក់ និងនៅមានអ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន ៩០នាក់ នៅមន្ទីរបង្អែកខេត្ត និងមណ្ឌលព្យាបាលផ្ទះសំណាក់ឧត្តមរដ្ឋា៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង