Yearendyearend1140x150

ឯកឧត្តមប្រាជ្ញ ចន្ទនិងឯកឧត្តមការ លាន ជាបេក្ខជនប្រជែងតំណែងប្រធានគ.ជ.ប

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំរបស់ខ្លួន តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ក្នុងកិច្ចប្រជុំនោះដឹកនាំដោយសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង បានសម្រេចអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

យោងតាមលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជនចំនួន ១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

បេក្ខជន២រូបដែលដាក់ពាក្យប្រជែកតំណែងប្រធាន គ.ជ.បនោះមាន ឯកឧត្តម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។ចំណែកមួយរូបទៀត គឺឯកឧត្តម ការ លាន អតីតអភិបាលរង​ខេត្តព្រះវិហារ​។​

សូម​ជំរាប​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៤​មិថុនា​នេះ បានអនុម័ត​យល់ព្រម លើ​សំណើ​លាឈប់ ពី​តួនាទី និង​តំណែង ប្រធាន​គ​.​ជ​.​ប លោក​ស៊ិ​ក ប៊ុន​ហុក និង​បានអនុម័ត​យល់ព្រម​នូវ​សេចក្តី ព្រាង​សេចក្តីសម្រេច ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី នៃ​ការជ្រើសរើស​បេក្ខជន ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត និង​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខា ធិ​ការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្តីជូនដំណឹង ជ្រើសរើស​បេក្ខជន ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ រៀបចំ​ការបោះឆ្នោត ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក​។​

​សូម​រំលឹកថា លោក​ស៊ិ​ក ប៊ុន​ហុក បានទទួល​តំណែង​ជា​ប្រធាន​គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៥ ជំនួស​លោក អ៊ឹម សួស្តី​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង