Yearendyearend1140x150
Img 0571

កម្មករព្យួរការងារជិត៧ម៉ឺននាក់ទទួលបានបណ្ដុះបណ្ដាលជំនាញបន្ថែមសម្រាប់ទីផ្សារកាងារថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កម្មករពេលជួបជាមួយសម្តេចហ៊ុន សែនកន្លងមក។

ភ្នំពេញ៖ កម្មករនិយោជិតដែលកំពុងត្រូវបានព្យួរការងារ ឬបាត់បង់ការងារដោយសារវិបត្តិ ជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារបណ្ដុះបណ្ដាលជំនាញបន្ថែមមួយច្បាស់លាស់សម្រាប់ចាប់យកទីផ្សារការងារថ្មីដែលកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

យោងតាមខ្លឹមសារក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ បានឱ្យដឹងថា កម្មករនិយោជិត ដែលកំពុងត្រូវបានព្យួរការងារ ឬបាត់បង់ការងារដោយសារវិបត្តិ ជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ ឱ្យមានវគ្គបណ្តុះបណ្តាលពិសេសមួយដែលមានភាពបត់បែន និងផ្តោតលើគុណភាពក្រោយពេលបញ្ចប់ការ។

បន្ថែមពីនេះ ការសិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ បានផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលសិក្សា ដោយសិក្ខាកាមម្នាក់ទទួលបាន ២០ម៉ឺនរៀល ក្នុង ១ខែ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវជំនាញ មួយច្បាស់លាស់សម្រាប់ចាប់យកការងារថ្មីនៅក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងខ្លឹមសារបានបញ្ជាក់ថា ក្រោយចប់វគ្គសិក្សានេះ កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាស ចំនួន ៦៨ ០០០នាក់ អាចប្រកបមុខរបរដោយខ្លួនឯងបាន ពិសេសបានសិក្សារៀនសូត្រពីជំនាញទន់ផងដែរ។

ទាក់ទងនិងទិវានេះ ប្រមុខដឹកនាំកម្ពុជា ក៏បានអំពាវនាវដល់គ្រប់តួរអង្គពាក់ព័ន្ធបន្តការគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងបន្តជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បី ឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ។

ជាងនេះទៅទៀត គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ ដឹងនូវសារៈសំខាន់នៃវិស័យនេះជូនសាធារណជន។

សូមជម្រាបជូនថា យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នេះ បានផ្តល់អាទិភាពខ្ពស់ជាងគេបំផុតលើការអភិវឌ្ឍ ធនធានមនុស្សតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំដៅកសាងបាននូវកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងធានាឱ្យបាននូវ «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

យ៉ាងណាមិញ ដើម្បីផ្តល់លទ្ធភាពទទួលបានការបណ្តុះ បណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់អាហារូបករណ៍កាន់តែច្រើនឡើងសម្រាប់ យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្តី ជនពិការ កុមារកំព្រា ជនជាតិដើមភាគតិច ជនងាយរងគ្រោះ ជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករ និយោជិតជាង ២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការ ទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ហើយបានចាប់យកឱកាសការងារល្អៗ និងបង្កើតមុខ របរដោយខ្លួនឯង និងបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង