Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៤៩៥នាក់,ជាសះស្បើយ៦០៤នាក់និងស្លាប់១៣នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៩៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ៤៤នាក់ និង ៤៥១នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦០៤នាក់ ហើយករណីស្លាប់ ១៣នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៩,៤៦៤នាក់ ជាសះស្បើយសរុបចំនួន ៣៣,៥៧១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៥,៥៣២នាក់ ហើយករណីស្លាប់សរុប ៣៦១នាក់៕


Khcct banner

អត្ថបទទាក់ទង