Cct850x100 1

ចិនផ្តល់អាហារូបករណ៍ដល់និស្សិតមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន​ សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Yong Leasders Scholarship-ACYLS) នឹងផ្ដល់អាហារូបករណ៍ ថ្នាក់បណ្ឌិតចំនួន១០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង និងថ្នាក់ស្រាវជ្រាវរយៈពេលខ្លីចំនួន៥០កន្លែង ក្នុងឆ្នាំសិក្សា២០២០-២០២១ ដល់និស្សិតមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមសេចក្តីប្រកាសដដែល បានបញ្ជាក់ថា ចំពោះសិស្សនិស្សិតកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតមុនថ្ងៃ១០ ខែមេសា ឆ្នាំ២០២០ ចំពោះការដាក់ពាក្យតាមអនឡាន។

សម្រាប់ការដាក់ពាក្យតាមអនឡានសូមចុចលើតំណនេះ http://www.campuschina.org ឬអាចដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ (ផុតកំណត់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ម៉ោង១៦:០០)។

ពាក្យទាក់ទង: អាហារូបករណ៍ចិន
Khcct banner

អត្ថបទទាក់ទង