Cct850x100 1
1800px x h300px kh

បុរសស្រ្តីគ្នា២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ចូលលួចទូរសព្ទនិងលុយនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ច កាលពីថ្ងៃទី១៣ មិថុនា ២០២១ កន្លងទៅ បានចាប់បានចោរគ្នា ២នាក់ ជាបុរសស្រ្តី ដែលបានបន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ នៅទីតាំងមណ្ឌលព្យាបាលកូវីដ១៩ សែនសុខ១ បានចូលលួចទូរសព្ទអ្នកជំងឺនៅទីនោះ បានចំនួនជិត ១០គ្រឿង និងលុយជាង ១លានរៀល។

បើតាមការផ្សាយរបស់ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (Doctor Alliance of UYFC) បានឱ្យដឹងថា ក្រោយមក ចោរជាបុរសស្រ្តីគ្នា ២នាក់ខាងលើ ក៏ត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ច ឱ្យធ្វើតេស្តឃើញមិនមានវីរុសកូវីដ-១៩ ឡើយ និងត្រូវបានបញ្ជូនឲ្យកងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័ក មុននឹងចាត់វិធានការណ៍តាមផ្លូវច្បាប់៕


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង