Yearendyearend1140x150

រកឃើញអ្នកវិជ្ជមានកូវីដនៅខេត្តស្ទឹងត្រែង០៥នាក់បន្ថែម ក្នុងនោះមានករណីឆ្លងមកពីថៃម្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ០៥នាក់ ក្នុងនោះមានករណីមកពីប្រទេសថៃ ០១នាក់, មកពីខេត្តកំពង់ស្ពឺ ០២នាក់ (ជាប្ដីប្រពន្ធនឹងគ្នា) និងមកពីរាជធានីភ្នំពេញ ០២នាក់ ។

រដ្ឋបាលខេត្តស្ទឹងត្រែង យោងតាមក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងក្រុមគ្រូពេទ្យប្រចាំ គោលដៅមណ្ឌលចត្តាឡីស័កក្នុងខេត្ត បានត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះ អ្នកសង្ស័យពាក់ព័ន្ធនឹងជំងឺកូដ-១៩ ដែលធ្វើដំណើរមកពីរាជធានី បណ្ដាខេត្តផ្សេងៗក្នុងប្រទេស និង ពលករមកពីក្រៅប្រទេសចូលមកកាន់ខេត្តស្ទឹងត្រែង ក្នុងនោះបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ០៥នាក់រួមមានដូចខាងក្រោម៖ 

១. ដុំ សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ អាសយដ្ឋាននៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ 

២. វ៉ាន់ សុង ភេទស្រី អាយុ៣៩ឆ្នាំ អាសយដ្ឋាននៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ 

៣. ពេជ្រ កែវ ភេទប្រុស អាយុ២៣ឆ្នាំ អាសយដ្ឋាននៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 

៤. សម សុជាតិ ភេទប្រុស អាយុ ២២ឆ្នាំ អាសយដ្ឋាននៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

៥. ផត សាន់ ភេទស្រី អាយុ ២៤ឆ្នាំ អាសយដ្ឋាននៅ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាករណីឆ្លងមកពីប្រទេសថៃ។ 

ជាមួយគ្នានេះ បច្ចុប្បន្នអ្នកជំងឺខាងលើទាំង ០៥នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅអគារព្យាបាលអ្នកជំងឺកូវីដ-១៩ របស់ខេត្តស្ទឹងត្រែង។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទំនាក់ទំនងមកក្រុមការងារជំនាញ តាមរយៈលេខទូរសព្ទលេខ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ-១៩ បានទាន់ពេលវេលា និង សូមចូលរួមអនុវត្តនូវវិធានការ “៣ការពារ និង៣កុំ ” ឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ស្ទឹងត្រែង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង