Cct850x100 1
1800px x h300px kh

នៅខេត្តកំពង់ចាមមានករណីឆ្លងកូវីដថ្មី ១៩នាក់និងជាសះស្បើយ ២៧នាក់បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ថ្ងៃទី១៤ ខែមិថុនា នេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ ចំនួន ១៩នាក់ នៅ ក្នុងនោះនៅស្រុកកោះសូទិន ០១នាក់, ក្រុងកំពង់ចាម ០២នាក់, ស្រុកស្រីសន្ធរ ០៥នាក់, ស្រុកជើងព្រៃ ០៥នាក់, ស្រុកចំការលើ ០៦នាក់ នៅខណៈពេលដែលមានអ្នកជាសះស្បើយចំនួន ២៧នាក់ ក្នុងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន ៦២៨នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ១៩នាក់ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ដោយឡែក អ្នកជាសះស្បើយពីកូវីដទាំង ២៧នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ មកផ្ទះរៀងៗខ្លួន ដោយតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ត ដើម្បីតាមដានសុខភាពបន្តទៀត ដោយអនុវត្តវិធានការក្រសួងសុខាភិបាលកម្ពុជាផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕ 

ពាក្យទាក់ទង: កូវីដ កំពង់ចាម
Khcct banner

អត្ថបទទាក់ទង