Cct850x100 1

ក្រសួងយុត្តិធម៌៖ «បង្ហោះព័ត៌មានក្លែងក្លាយ មិនមែនជាសិទ្ធិសេរីភាព»

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ ពលរដ្ឋគ្រប់រូបមានសិទ្ធិ សេរីភាព ក្នុងការបង្កើតនៅព័ត៌មានផ្សេងៗ ប៉ុន្តែសិទ្ធិ សេរីភាពនេះ គឺត្រូវស្ថិតនៅក្រោមវិធានការនៃច្បាប់។នេះជាការលើងឡើងរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្ដិធម៌។

បើតាមលោកជិន ម៉ាលីន ការផ្សព្វផ្សាយព័ត៌មាន គឺជាសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ តែព័ត៌មានទាំងនោះត្រូវតែស្ថិតនៅក្រោមវិធានការនៃច្បាប់ ចំពោះព័ត៌មានទាក់ទងក្នុងន័យអប់រំ បង្ការ ណែនាំ ទប់ស្កាត់ និងការពារ នៃការរីករាលដាលនៅជំងឺផ្សេងៗ គឺជាសិទ្ធិសេរីភាព តាមវិធានការផ្លូវច្បាប់ ដូច្នេះគឺមិនត្រូវបានផ្តន្ទាទោសនោះទេ។

ផ្ទុយទៅវិញបើមានជនណា ឬក្រុមណាមួយ បង្កើត ឬបង្ហោះនៅព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត បំភ្លើស បំភ័យ ដល់សាធារណៈជន ដែលបង្កអោយមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខជាតិ មិនមែនជាការអនុវត្តន៍នៅសិទ្ធិសេរីភាព តាមវិធានការនៃផ្លូវច្បាប់នោះទេ។ ដូច្នេះក្រសួងយុត្តិធម៌ រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធនឹងចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា ៤១ បានចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារពត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កេត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សារធារណៈ និងដល់សន្តិសុខជាតិបានឡើយ៕

ពាក្យទាក់ទង: សិទ្ធិ
Khcct banner

អត្ថបទទាក់ទង