Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាលត្រៀមក្រុមជំនាញជាង២០០០ដើម្បីឆ្លើយតបជំងឺ«កូរ៉ូណា»

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯ.ឧ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ 

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានត្រៀមក្រុមជំនាញសុខាភិបាលប្រមាណជាង២០០០នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេច ក្នុងការតាមដាននឹងឆ្លើយតបជំងឺ«កូរ៉ូណា»ដែលកើតឡើងថ្មីៗហើយត្រៀមលក្ខណៈឆ្លើយតបបើកើតមានដោយយថាហេតុ។នេះបើយោងតាមក្រសួងសុខាភិបាល កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងសេចក្តីជូនដំណឹង ក្រសួងបានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងខ្ពស់ទៅលើកិច្ចការពារជំងឺឆ្លងតាមផ្លូវដង្ហើម«កូរ៉ូណា»វីរុស ដោយបានបញ្ជូនក្រុមការងារទៅតាមដានស្ថានការណ៍នៅតាមអាកាសយានដ្ឋានអន្តរជាតិធំៗ ក៏ដូចជានៅតាមបណ្តាខេត្តនានា។

ជាមួយគ្នានេះក្រសួងសុខាភិបាលបានដាក់ម៉ាស៊ីនកម្តៅនៅតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប ប្រកបាវិត ប៉ោយប៉ែត ព្រែកចាក ព្រមទាងបន្តស្រាវជ្រាវករណីសង្ស័យដោយក្រុមចត្តាឡីស័កនៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ តាមច្រកចេញ-ចូលផ្សេងៗទៀត និងតាមបណ្តាខេត្ត។

ទន្ទឹមនឹងនេះក្រសួង ក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង នៅតាមបណ្តាខេត្តទាំងអស់ ដូចជាមន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាបជាដើម ព្រមទាំងត្រៀមសម្ភារៈ បរិក្ខាពេទ្យ និងឱសថចាំបាច់សម្រាប់ព្យាបាលជំងឺផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ម៉ោងនេះ កម្ពុជាមានតែអ្នកឆ្លងមេរោគកូរ៉ូណាតែម្នាក់ប៉ុណ្ណោះដែលជាជនជាតិចិន ហើយកំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។ ស្ថានភាពសុខភាពរបស់ជនជាតចិននេះមិនបានវិវត្តទៅរកភាពធ្ងន់ធ្ងរនោះទេ ហើយក្រុមគ្រូពេទ្យកម្ពុជាកំពុងតាមដាន និងព្យាបាលរូបគេ។

យ៉ាងណាក៏ដោយក្រសួងក៏បានផ្សព្វផ្សាយដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត ឱ្យត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ ប្រសិនបើមានករណីសង្ស័យ និងកំពុងពង្រឹងការងារតាមដានជំងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងបានពិនិត្យវាយតម្លៃរកលំនាំមិនធម្មតានៃជំងឺនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង