Cct850x100 1
1800px x h300px kh

អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យការយកសំណាកកូវីដកម្មករ-កម្មការិនីពាក់ព័ន្ធ«រោងចក្រអូរនាង»ក្រុងប៉ោយប៉ែត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យក្រុមគ្រូពេទ្យជួរមុខតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ​ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្ត ក្រុមគ្រូពេទ្យស្នងការនគរបាលខេត្ត និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ដែលកំពុងចុះយកសំណាករកជំងឺកូវីដ-១៩ បន្តនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម ដែលស្ថិតនៅ តំបន់ឧស្សាហកម្មអូរនាង ក្រុងប៉ោយប៉ែត។

យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យជួរមុខទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ មន្ត្រីគ្រប់ថ្នាក់ ក្នុងការចូលរួមដោយស្មារតីទទួលខុសត្រូវ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះព្រឹត្តិការណ៍សហគមន៍ ចាប់ពីថ្ងៃទី២៣ មេសា នៅក្រុងប៉ោយប៉ែត ។

ពេលនេះ រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធ បានកំពុងបន្តទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ នៅភូមិសាស្ត្រប៉ោយប៉ែត នៅទីតាំងតំបន់រោងចក្រមួយកន្លែង ដែលមានអ្នកពាក់ព័ន្ធ តែត្រូវគ្រប់គ្រងបានដោយតម្រូវឲ្យមានការយកសំណាកអ្នកពាក់ព័ន្ធ និងសង្ស័យដែលបានប្រាស្រ័យទាក់ទងជាមួយ អ្នកមានវិជ្ជមានកូវីដ១៩។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់កម្មករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ និងបង្ការ វីរុសកូវីដ-១៩ ទាំងអស់គ្នា តាមរយៈអនុវត្ត តាមវិធានការសុខាភិបាល ៣ ការពារ និង ៣កុំឲ្យបានត្រឹមត្រូវ និងខ្ចាប់ខ្ជួន ព្រមទាំងចូលរួមផ្តល់ព័ត៌មាន និងកិច្ចសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ពន្ធ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព៕


Khcct banner

អត្ថបទទាក់ទង