Yearendyearend1140x150

ការសិក្សារបស់អូស្ត្រាលីបានរកឃើញថាការញ៉ាំផ្លែឈើច្រើនអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Office Fruit

អូស្រ្តាលី៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ, ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Edith Cowan នៅប្រទេសអូស្រ្តាលីបានបង្ហាញថា ការញ៉ាំផ្លែឈើស្រស់រាល់ថ្ងៃ អាចនឹងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ចំពោះឯកសារពាក់ព័ន្ធត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិគ្លីនិកព្យាបាលរោគអរម៉ូននិងរំលាយអាហារអាមេរិក។

សាកលវិទ្យាល័យ Edith Cowen ថ្មីៗ នេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ការសិក្សាអង្កេតបានប្រើប្រាស់ទិន្នន័យរបស់ប្រជាជនអូស្រ្តាលីចំនួន ៧.៦៧៥ នាក់ ដែលប្រមូលបានដោយការសិក្សាពីវិទ្យាស្ថានបេះដូងនិងទឹកនោមផ្អែម Baker Heart នៅប្រទេសអូស្ត្រាលី ដើម្បីកំណត់ការទទួលទានផ្លែឈើ ហើយបន្ទាប់ពី ៥ ឆ្នាំអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមត្រូវបានវិភាគលទ្ធផលបានបង្ហាញថា អ្នកដែលទទួលទានផ្លែឈើស្រស់យ៉ាងតិច ៣០០ ក្រាមក្នុងមួយថ្ងៃអាចកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ២ បាន ៣៦% ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទទី ២ បានក្លាយជាបញ្ហាសុខភាពសាធារណៈកាន់តែធ្ងន់ធ្ងរ ហើយគេប៉ាន់ស្មានថា ប្រជាជនប្រមាណ ៤៥០ លាននាក់នៅទូទាំងពិភពលោកបានកើតជំងឺទឹកនោមផ្អែមប្រភេទទី ២នេះ ហើយមនុស្សប្រមាណ ៣៧០ លាននាក់កំពុងប្រឈមនឹងហានិភ័យនៃជំងឺនេះ។

ការសិក្សាក៏បានរកឃើញថា ប្រសិនបើអ្នកចង់ការពារជំងឺទឹកនោមផ្អែមប្រភេទទី ២ អ្នកមិនអាចប្រើទឹកផ្លែឈើជំនួសផ្លែឈើបានទេ។ ចំពោះអ្នកដែលទទួលទានទឹកផ្លែឈើការទទួលអាំងស៊ុយលីនខ្ពស់និងការប្រឈមនឹងជំងឺទឹកនោមផ្អែមទាបមិនត្រូវបានគេសង្កេតឃើញទេ។

លោកNicola Bondeno អ្នកដឹកដាំនិពន្ធសៀវភៅនិងសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យEdith Cowan នៅប្រទេសអូស្រ្តាលីបាននិយាយថា នេះអាចបណ្តាលមកពីបរិមាណជាតិស្ករខ្ពស់នៃទឹកផ្លែឈើ។ ក្រៅពីសំបូរទៅដោយវីតាមីននិងជាតិរ៉ែផ្លែឈើស្រស់ទាំងមូលក៏ជាប្រភពដ៏សំខាន់នៃសារធាតុគីមីនិងជាតិសរសៃចំណីអាហារផងដែរ។ ហើយជាតិសរសៃអាហារនេះ ជួយពន្យាពេលការបញ្ចេញជាតិគ្លុយកូសចូលទៅក្នុងឈាមនិងរក្សាអារម្មណ៍ពេញលេញក្នុងរយៈពេលយូរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង