Cctime ezgif.com resize
Img 0571

កម្ពុជារំពឹងបាន«ចំណូល៤០លានដុល្លារ»ក្នុង១ឆ្នាំពីរោងចក្រចម្រាញ់រ៉ែមាសដំបូង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ មិថុនានេះ បានប្រកាសដាក់ឱ្យដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១តទៅ។អាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស»នេះនឹងចំណូលដល់កម្ពុជាប្រមាន៤០លានដុល្លារក្នុង១ឆ្នាំ។

រោងចក្រចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជា អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុង១ឆ្នាំ។ដំណើរការនៃរោងចក្រចម្រាញ់រ៉ែមាសនេះ នឹងអនុវត្តឡើងដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោយចំណាយពេលរុករកធនធានធម្មជាតិនេះ អស់រយៈពេលប្រមាណ១៤ឆ្នាំមក។នេះបើយោងតាមសារលិខិតរបស់សម្តេចហ៊ុន សែន។

បើតាមសម្តេចហ៊ុន សែនរោងចក្រចម្រាញ់រ៉ែមាសដំបូងនៅកម្ពុជានេះនឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំដែលក្នុងចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ»។ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង