Yearendyearend1140x150
Img 0571

ខណ្ឌច្បារអំពៅមាន«ផ្ទះបណ្តែតទឹកឬសំណង់មិនរៀបរយ»ជិត៣០០ទីតាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែ មិថុនា បានចេញសេចក្ដីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយខុសច្បាប់ ត្រូវរុះរើឬចល័តចេញ ក្នុងរយៈពេល ១ សប្ដាហ៍។សម្រាប់ខណ្ឌច្បារអំពៅ ក៏ជាខណ្ឌមួយជាប់មាត់ទន្លេហើយសំបូរផ្ទះបណ្តែតទឹក ឬសំណង់មិនរៀបរយផងដែរ។

លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយពីអភិបាលរាជធានីភ្នំពេញចេញសេចក្តីសម្រេចរួចមកក្រុមការងាររបស់លោកបានចុះផ្សព្វផ្សាយដំណឹងនេះជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើ«ផ្ទះបណ្តែតទឹក ឬសំណង់មិនរៀបរយ»ដើម្បីឱ្យពួកគាត់រុះរើ។

បើតាមលោកចេង មុនីរ៉ា អាជ្ញាធរខណ្ឌច្បារអំពៅ ណែនាំចុងក្រោយអោយប្រជាពលរដ្ឋធ្វើការរុះរើផ្ទះបណ្តែតទឹក និង បែចិញ្ចឹមត្រីដោយខ្លួនឯង ហើយបើយោងតាមរបាយការណ៍ប្រមូលបាន គិតមកដល់បច្ចុប្បន្នពលរដ្ឋរស់នៅផ្ទះបណ្តែតទឹក ឬសំណង់មិនរៀបរយមានប្រមាណ២៩២ទីតាំង។ចំណែកចំនួនគ្រួសារវិញ គឺលោកមិនមាននោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង