Yearendyearend1140x150

នៅខេត្តកំពង់ចាមមានករណីឆ្លងកូវីដថ្មី ១៨នាក់ និងជាសះស្បើយ ២៥នាក់បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមិថុនា នេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ ចំនួន ១៨នាក់ ក្នុងនោះនៅស្រុកកំពង់សៀម ចំនួន ១នាក់, ស្រុកព្រៃឈរ ចំនួន ២នាក់, ស្រុកជើងព្រៃ ចំនួន ៧នាក់, ស្រុកកងមាស ចំនួន ១នាក់, ស្រុកស្រីសន្ធរ ចំនួន ៣នាក់, ស្រុកបាធាយ ចំនួន ៤នាក់ មកពីខេត្តកំពង់ធំ ចំនួន ១នាក់ នៅខណៈពេលដែលមានអ្នកជាសះស្បើយចំនួន ២៥នាក់ ក្នុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន ៥៨០នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺទាំង ១៨នាក់ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ កំពង់ចាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង