Yearendyearend1140x150

លោកពូទីនចុះហត្ថលេខាលើច្បាប់ស្តីពីការដកខ្លួនចេញពីសន្ធិសញ្ញា «បើកចំហផ្ទៃមេឃ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ ដើម្បីបញ្ឈប់ជាផ្លូវការនូវសន្ធិសញ្ញាលំហមេឃ។

សន្ធិសញ្ញាពហុភាគី«បើកចំហផ្ទៃមេឃ» ដែលបានចូលជាធរមានក្នុងឆ្នាំ ២០០២ អនុញ្ញាតឱ្យរដ្ឋភាគីធ្វើការកត់សម្គាល់ និងហោះហើរស៊ើបការណ៍ដោយគ្មានអាវុធលើទឹកដីរបស់ប្រទេសដទៃ ដើម្បីប្រមូលទិន្នន័យស្តីពីកម្លាំងនិងសកម្មភាពយោធា។

បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសដកខ្លួនចេញកាលពីឆ្នាំមុន ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងខែមករាថា ប្រទេសនេះបានចាប់ផ្តើមនីតិវិធីច្បាប់ក្នុងស្រុកសម្រាប់ការដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានេះ។

ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីឬសភាជាន់ខ្ពស់ បានអនុម័តសេចក្តីព្រាងច្បាប់មួយកាលពីថ្ងៃពុធ ដើម្បីគាំទ្រដល់ការដកខ្លួនរបស់រុស្ស៊ីចេញពីសន្ធិសញ្ញានេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង