Yearendyearend1140x150

ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានៅប៉ាគីស្ថានកើនឡើងដល់ ៦៥ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នាខេត្ត Sindh នៅភាគខាងត្បូងប៉ាគីស្ថាន កើនឡើងដល់ ៦៥ នាក់ គិតត្រឹមថ្ងៃអង្គារ។

អ្នកដំណើរជាង ១.០០០ នាក់បានស្ថិតនៅលើរថភ្លើងនៅពេលហេតុការណ៍បានកើតឡើង។មន្ត្រីមកពីនាយកដ្ឋានផ្លូវដែកបាននិយាយថា អ្នកដំណើរជាង ១.០០០ នាក់បានស្ថិតនៅលើរថភ្លើងនៅពេលគ្រោះថ្នាក់បានកើតឡើង ខណៈពេលរទេះចន្លោះពី ៦ ទៅ ៨ នៃរទេះសរុបទាំង ១៤ បានខូចខាតយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យផ្លូវដែកប៉ាគីស្ថានបាននិយាយថា ការប៉ះទង្គិចគ្នានេះបានកើតឡើងរវាង រថភ្លើង Millat Express និង រថភ្លើង Sir Syed Express។

ផ្នែកទំនាក់ទំនងសាធារណៈអន្តរសេវាកម្មរបស់ប្រទេសប៉ាគីស្ថានបានប្រកាសថា ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះបានចំណាយពេល ២៩ ម៉ោងត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ។ អ្នកដំណើរដែលរងរបួសសរុប ៩៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង