Yearendyearend1140x150

នៅខេត្តប៉ៃលិនមានករណីឆ្លងកូវីដ០៩ករណីនិងជាសះស្បើយ០២ករណីបន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉ៃលិន៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន នាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៩ករណីទៀត តាមរយៈពេលការតេស្តរហ័ស (Rapid Test) និងជាសះស្បើយពីកូវីដចំនួន ០២នាក់បន្ថែមទៀត។ 

ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ខាងលើ រដ្ឋបាលខេត្តប៉ៃលិនបានចេញវិធានការរដ្ឋបាល បានផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មក្រុមហ៊ុន និងបានយកទីតាំងអគារក្រុមហ៊ុន ធ្វើជាមណ្ឌលចត្តាឡីស័កវិញ។
ដោយឡែក អ្នកជាសះស្បើយ ត្រូវបានអនុញ្ញាតឱ្យទៅផ្ទះ ដោយបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងបន្តអនុវត្តតាមវិធានការពារជំងឺកូវីដរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញវិធានការរដ្ឋបាលបិទខ្ទប់ជាបណ្តោះអាសន្ន នូវខ្នងផ្ទះមួយចំនួន ក្នុងភូមិ្មចំនួន ០៣ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 


 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង