Yearendyearend1140x150

នៅខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដថ្មី ២១នាក់និងជាសះស្បើយ ៥៩នាក់បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង​ រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២១នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ ចំនួន ៥៩នាក់បន្ថែមទៀត។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ដែលបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ២១នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ១៣នាក់ , មន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ០១នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ០៧នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ  ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២។
សូមបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀងកន្លងមក បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១១០៨នាក់ ករណីជាសះស្បើយចំនួន ៦៦២នាក់ ហើយករណីកំពុងសម្រាកព្យាបាលចំនួន ៤៣៨នាក់ និងករណីស្លាប់ចំនួន ០៧នាក់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង