Yearendyearend1140x150
Img 0571

អ្នកវិជ្ជមានកូវីដ២នាក់ក្នុងខេត្តរតនគិរីជាករណីនាំចូលពីខេត្តដទៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានព័ត៌មានពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់បន្ថែមទៀត ដែលធ្លាប់បានធ្វើដំណើរពីខេត្តរតនគិរីទៅខេត្តកណ្តាល ហើយបានត្រឡប់មកខេត្តរតនគិរី វិញ។

 អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ខាងលើនោះ ជាស្ត្រីម្តាយ និងកូននឹងគ្នា រួមមាន៖ 

 ១.ឈ្មោះ ចាន់ រតនា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (ម្តាយ) 

២.ឈ្មោះ រិន ណារាជ ភេទប្រុស អាយុ ៨ឆ្នាំ (កូន) 

ស្ត្រីជាម្តាយ និងកូន ទីលំនៅបច្ចុប្បន្ន ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានធ្វើដំណើរចេញខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ទៅស្នាក់នៅផ្ទះផ្ទាល់ខ្លួន ស្ថិតនៅភូមិស្រុកធំ ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីខាងលើ និងគ្រួសារ បានធ្វើដំណើរពីខេត្តកណ្តាល មកខេត្តរតនគិរី វិញ តាមរថយន្តឈ្នួលម៉ាក FORD ផ្លាកលេខ ភ្នំពេញ 2AQ-4370 និងចូលចាក់ប្រេងនៅស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ 

បន្ទាប់មកបានធ្វើដំណើរមកដល់ចំណុចព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារប្រចាំការបានធ្វើការត្រួតពិនិត្យ និងកំណត់ចូលនិយមន័យ បានធ្វើតេស្តរហ័សលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីជាម្តាយ និងកូន ដូចមានឈ្មោះខាងលើ និងអ្នករួមដំណើរផ្សេងទៀតអវិជ្ជមាន។ បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យ ត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនសាធារណជន ដែលមានការប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោលជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីសង្ស័យ សូមរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីអនុវត្តតាមវិធានសុខាភិបាល សហការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ក្នុងករណីមានការសង្ស័យ សូមទៅពិនិត្យ សុខភាពនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ឬរាយការណ៍ទៅកាន់លេខទូរស័ព្ទ 097 595 77 88 / 092 121 383 / 097 775 12 12 ។ 

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ សរុបចំនួន ២២នាក់ (ទារក០១នាក់) ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន ០៨នាក់ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាល សរុបចំនួន ១៤នាក់៕​


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង