Yearendyearend1140x150

សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យសង្ឃឹមទីផ្សារក្រៅ ខណៈទីផ្សារក្នុងស្រុកធ្លាក់ចុះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 អ៊ុំ សាវឿន ប្រធានសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ

កំពង់ស្ពឺ៖ ប្រជាកសិករនៃសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ មានក្តីសង្ឃឹមតែមួយគត់គឺពឹងផ្អែកលើការនាំចេញទៅទីផ្សារក្រៅស្រុក ខណៈទីផ្សារក្នុងស្រុកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នេះបើតាមការលើកឡើងរបស់លោក អ៊ុំ សាវឿន ប្រធានសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។

លោក អ៊ុំ សាវឿន បានលើកឡើងថា បច្ចុប្បន្ននេះខាងសហគមន៍មិនទាន់មានដៃគូរក្នុងការនាំចេញស្វាយទៅក្រៅប្រទេសនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នក៏បានកំពុងឆ្លងកាត់ដំណាក់កាលសាកល្បងជាមួយក្រុមហ៊ុនមួយផងដែរ ហើយកត្តាដែលពុំទាន់មានការនាំចេញគឺដោយសារពុំទាន់មានអ្នកបញ្ជាទិញផ្លែស្វាយពីខាងសមាគមន៍។

លោក អ៊ុំ សាវឿនបន្តថា ម្ចាស់ចម្ការភាគច្រើនក៏ពុំទាន់មានលទ្ធភាពក្នុងការស្វែងរកទីផ្សារក្រៅប្រទេសទេ គឺមានតែការទិញ-លក់ក្នុងស្រុកសិន។ ជារួម ការនាំចេញស្វាយទៅទីផ្សារក្រៅគឺត្រូវពឹងផ្អែកលើអ្នកដែលប្រមូលទិញពីចម្ការផ្ទាល់ដែលមានជំនាញធំៗក្នុងការនាំចេញបន្តតែប៉ណ្ណោះ។

សម្រាប់លោក អ៊ុំ សាវឿន មិនរំពឹងទីផ្សារក្នុងស្រុកនោះទេ ព្រោះបច្ចុប្បន្នការដាំដុះស្វាយគឺមានលើសពីតម្រូវការសម្រាប់ទីផ្សារ សហគមន៍កសិកម្មស្វាយកែវរមៀតគឺមានការខាតបង់ជាច្រើនដោយសារតែការផលិតមានច្រើនលើសពីតម្រូវការទីផ្សារ ហើយពុំទាន់មានដៃគូនាំចេញ។

គួរបញ្ជាក់ថា សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យមានចម្ការប្រមាណជាង ៥០ចម្ការ និងមានផ្ទៃដីដាំណុះស្វាយកែវរមៀតប្រហែលជាង១០០០ហិចតា។ក្នុងចំណោមក្រសួងកសិកម្មក៏បានទទួលស្គាល់ពីគុណភាព និងបច្ចេកទេសនៃការដាំដុះស្វាយបាន៧ចម្ការហើយ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ១៣១ ៨៩០ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩៣ ០៩៩ ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន១៤,៨៤៩ តោន/ហ.ត/ រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៣៨២ ៤១៤តោន ។ ក្នុងឆ្នាំ២០២០ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន ៩៥៧ ៦៨០តោន ក្នុងនោះចំនួន១០៧ ៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ និងចំនួន ៨៥០ ០០០តោន បាននាំចេញដោយគ្មានវិញ្ញាបនបត្រភូតគាមអនាម័យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង