Eqm5 on ads news
Alibaba cloud (1)
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Photo 2022 09 21 17.27.20
Photo 2022 08 27 11.03.25
Cc time 1800 x 300

ស្ថានទូតចិន ចុះសួរសុខទុក្ខនិស្សិតចិនដែលសិក្សាក្នុងប្រទេសកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះសួរសុខទុក្ខសិស្សនិស្សិតចិន ដែលកំពុងតែសិក្សាក្នុងប្រទេសកម្ពុជា.

ភ្នំពេញ៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ ចុះសួរសុខទុក្ខសិស្សនិស្សិតចិន ដែលកំពុងតែសិក្សាក្នុងប្រទេសកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងចែកសម្ភារៈមួយចំនួនដើម្បីការពារខ្លួនពីជំងឺ និងវីរុសផ្សេងៗ។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្ដល់ម៉ាស ស្រោមដៃ ទឹកសម្លាប់មេរោគ និង“កញ្ចប់ក្តីស្រឡាញ់”ដែលជាសម្ភារៈទប់ស្កាត់ជំងឺ និងវីរុសផ្សេងទៀតជូនដល់និស្សិតទាំងនោះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ស្ថិតក្រោមការដឹកនាំ និងចាត់ចែងរបស់ ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងស្ថានភាពវីរុសCOVID-19 ក្នុងប្រទេសចិន ទទួលបានសមិទ្ធផលជាច្រើនអនេក ហើយស្ថានភាពនៃការទប់ស្កាត់នឹងជំងឺ ក៏មានភាពល្អប្រសើរជាបន្តបន្ទាប់។

ឯកឧត្តម បានលើកឡើងថា៖«អ្នកទាំងអស់គ្នាត្រូវតែពង្រឹងវិធីទប់ស្កាត់ដោយខ្លួនឯង ជៀសវាងចេញទៅខាងក្រៅ ទៅតំបន់ដែលមានមនុស្សអ៊ូអរច្រើន ឬយានជំនិះដែលបិទជិត ត្រូវតែសម្រេចឲ្យបាននូវគោលដៅនៃ“ការឆ្លងកម្រិតសូន្យ”សម្រាប់សិស្សបរទេសចិនដែលកំពុងតែសិក្សាក្នុងប្រទេសកម្ពុជា»។

ឯកអគ្គរដ្ឋទូតរូបនេះសង្ឃឹមថា សិស្សានុសិស្សទាំងអស់គ្នា នឹងខិតខំរៀនសូត្រ កុំព្រោះតែស្ថានភាពជម្ងឺវីរុសបោះបង់ការសិក្សា ត្រូវតែអនុវត្តតាមការណែនាំរបស់សាលា យកចិត្តទុកដាក់សិក្សាតាមប្រព័ន្ធអ៊ីធើណេត សម្រេចឲ្យបានទាំងការសិក្សា និងទប់ស្កាត់ជំងឺវីរុសដោយមិនមានការបាត់បង់ ឬធ្វេសប្រហែសលើផ្នែកណាមួយឡើយ។សម្រាប់ឯកឧត្តម មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក្នុងស្ថានភាពណាក៏ដោយ ស្ថានទូតចិនតែងនៅជាមួយអ្នកទាំងអស់គ្នាជានិច្ច ជាកម្លាំងការពារដ៏រឹងមាំនៅពីក្រោយអ្នកទាំងអស់គ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
ពាក្យទាក់ទង: ស្ថានទូតចិន
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង