Yearendyearend1140x150

«មេក្លោងឧក្រិដ្ឋជនចិន»មួយចំនួនប្រើល្បិចដើម្បីបានចូលសញ្ជាតិកម្ពុជា ប៉ូលីសចិនប្តេជ្ញានាំខ្លួនយកទៅកាត់ទោស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឧក្រិដ្ឋជនចិនដែលត្រូវបាននាំខ្លួនពីកម្ពុជាទៅកាត់ទោសនៅចិនកន្លងទៅ។

ភ្នំពេញ៖ជនជាតិចិនជាមេក្លោងឧក្រិដ្ឋជនមួយចំនួន បានប្រើប្រាស់ល្បិចដើម្បីបានចូលសញ្ជាតិនៅកម្ពុជា ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប៉ូលីសរបស់ប្រទេសចិន។ប៉ូលីសកម្ពុជា និងចិន កំពុងរៀបចំផែនការស្រាវជ្រាវ ដើម្បីឈានទៅដល់ការបង្ក្រាបពួកមេក្លោងទាំងនោះ ហើយធ្វើមាតុភូមិនិវត្តន៍ទៅកាន់ចិនវិញ ដើម្បីទទួលទោសនិងទណ្ឌកម្មតាមផ្លូវច្បាប់។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន《China News Service》។

ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក Wang Xiao Hong អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខនៃប្រទេសចិន កាលពីល្ងាចថ្ងៃទី ៣ មិថុនា បានប្រជុំតាមរយៈប្រព័ន្ធវីដេអូស្តីពីការសរុបលទ្ធផលការងារនៃឆ្នាំកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់កម្ពុជា-ចិន។ភាគីទាំងពីរបានរៀបចំផែនការសម្រាប់ជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នា។

ទីភ្នាក់ងារសារព័ត៌មាន《China News Service》របស់ប្រទេសចិនបានរាយការណ៍ថា៖ យុទ្ធនាការបង្ក្រាបរួមគ្នាពិសេសរបស់ប្រទេសចិន និងកម្ពុជានឹងផ្តោតលើករណីខុសច្បាប់ធំៗដែលមានចរិកកាចសាហាវ និងហិង្សា ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេត ការបោកប្រាស់ឬចាប់ជំរិតតាមប្រព័ន្ធទូរគមនាគមន៍ ការជួញដូរគ្រឿងញៀនឆ្លងដែន សកម្មភាពលួចឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងទៀត។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការឆ្លងចូលព្រំដែន និង កសាងសមត្ថភាពនៃការអនុវត្តច្បាប់ ហើយនិងបន្តគាំទ្រដល់ការកសាងខេត្តព្រះសីហនុមួយដែលមានសុវត្ថិភាព។

លោក wu Jian min អ្នកទទួលខុសត្រូវការិយាល័យសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៃប្រទេសចិននិងកម្ពុជាបានថ្លែងថា “កិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់កម្ពុជានិងចិនក្នុងការបង្ក្រាបបទល្មើសខាងលើ គឺដើម្បីរក្សាអោយបាននូវសន្តិសុខ និងស្ថេរភាពសង្គមនៃប្រទេសទាំងពីរ។”

បើតាមលោក wu Jian min មេក្លោងឧក្រិដ្ឋជនដែលចូលសញ្ជាតិកម្ពុជា ប៉ូលីសចិននិងកម្ពុជានឹងបន្តប្រមូលភ័ស្តុតាង និងស្រាវជ្រាវតម្រុយនៃការល្មើសច្បាប់របស់ពួកគេ ហើយផ្តល់ជូនភាគីកម្ពុជានូវព័ត៌មានអំពីកំណត់ត្រាល្មើស ដើម្បីជម្រុញអោយមានការលុបចោលនូវសញ្ជាតិកម្ពុជាដែលពួកគេបានទទួលបានតាមល្បិចខុសច្បាប់។ហើយនឹងខិតខំធ្វើមាតុភូមិនិវត្តន៍របស់ឧក្រិដ្ឋជនទាំងនេះត្រឡប់ទៅកាន់ប្រទេសចិនវិញ ដើម្បីទទួលទោសនិងទណ្ឌកម្មតាមផ្លូវច្បាប់ ដាច់ខាតមិនអនុញ្ញាតឱ្យប្រទេសកម្ពុជាក្លាយជាទីកន្លែងគេចខ្លួនដ៏មានសុវត្ថិភាពរបស់ឧក្រិដ្ឋជនទាំងនេះឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង