Cct850x100 1
1800px x h300px kh

ស្ដ្រីម្នាក់វ័យ៦២ឆ្នាំនៅ«ខេត្តកំពង់ចាម»បានទទួលមរណភាពដោយសារជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីមរណភាពរបស់ស្ដ្រីម្នាក់វ័យ ៦២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម ដែលស៊ីស៊ីថាមស៍ទទួលបាន។ 

រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ស្ដ្រីខាងលើ ទទួលមរណភាពដោយសារជំងឺកូវីដ១៩នេះ ឈ្មោះ ធៀម អ៉ិត រស់នៅភូមិត្រពាំងស្នោ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ គាត់បានតេស្ដរកឃើញវិជ្ជមាននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៉ីនជំនួយដង្ហើម ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយក៏បានស្លាប់នៅម៉ោង០១ និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ដ្រីខាងលើ បានស្លាប់ដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ១៩ និងមានជំងឺទឹកនោមផ្អែម និងលើសឈាមរ៉ាំរ៉ៃ។

រដ្ឋបាលខេត្តកំពង់ចាម ក្រុមគ្រូពេទ្យ និងសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព៕ 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង