Cct850x100 1
1800px x h300px kh

ឳពុកជនជាតិថៃម្នាក់នាំកូនវិជ្ជមានកូវីដទៅពេទ្យខ្លួនឯង ក្រោយចាំពេទ្យយូរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ The nation Thailand


បាំងកក៖ ខ្សែវីដេអូឃ្លីបរបស់ឪពុកម្នាក់ជាជនជាតិថៃស្លៀកឈុត PPE ដែលកំពុងជូនកូនប្រុសរបស់គាត់វិជ្ជមានកូវីដ១៩ ទៅមន្ទីរពេទ្យនាទីក្រុងបាំងកកដោយជិះម៉ូតូ ត្រូវបានអ្នកលេងអ៊ីនធឺណេតចែកចាយ និងស្ងប់ស្ងែងចំពោះការលះបង់មួយនេះ បន្ទាប់ពីវាត្រូវបានគេបង្ហោះនៅលើ TikTok កាលពីថ្ងៃសៅរ៍កន្លងទៅ។

យោងតាមសារព័ត៌មានរបស់ The nation Thailand បានចុះផ្សាយពីរឿងរ៉ាវរបស់ ឪពុកម្នាក់ដែលមានកូនប្រុសវិជ្ជមានកូវីដ១៩ ហើយបានស្លៀកឈុតPPE ជូនកូនទៅមន្ទីរពេទ្យដោយជិះម៉ូតូទៅនៅទីក្រុងបាងកក។

តាមប្រភពដដែលបានឱ្យដឹងថា តាមរយៈខ្លីបវីដេអូខ្លីនេះ បានយកឈ្នះបេះដូងអ្នកលេងអ៊ីនធឺណេតដោយសារតែបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះកូនប្រុសដែលឆ្លងជំងឺកូវីដ១៩។

បើតាមអ្នកប្រើប្រាស់ TikTok ដែលមានអាខោនលេខ ៣១៥០៦៨២៥៧ បានអះអាងថាគាត់ជាបុរសនៅក្នុងវីដេអូនោះ បាននិយាយថា៖«អាជ្ញាធរបានណែនាំកូនប្រុសរបស់ខ្ញុំឱ្យរង់ចាំមន្រ្តីសុខាភិបាលមកយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែជាច្រើនថ្ងៃបានកន្លងផុតទៅដោយគ្មាននរណាម្នាក់បង្ហាញខ្លួន។ ដូច្នេះខ្ញុំសម្រេចចិត្តស្លៀកឈុត PPE យកគាត់ទៅមន្ទីរពេទ្យដោយខ្លួនឯង»។

បុរសជាឳពុកបន្តថា រូបគាត់យំរហូតដល់មន្ទីរពេទ្យ ទោះបី Covid វាសាហាវយ៉ាងណាក៏ដោយ តែរូបគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យប្រាកដថាកូនប្រុសរបស់គាត់មានសុវត្ថិភាព។

ទន្ទឹមនឹងនេះ វីដេអូដែលបានបង្ហោះចេះនោះ ទទួលបានការស៊ែរ និងចែករំលែកនៅលើ TikTok ដែលមានអ្នកចូលមើលជាង ៤៧៧,០០០ ដង និងមានខមិនជាង ៣,៦០០នាក់ ដោយអ្នកលេងអ៊ីនធឺណេត បានជូនពរឱ្យក្មេងនោះឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ៕

ពាក្យទាក់ទង: កូវីដ ថៃ
Khcct banner

អត្ថបទទាក់ទង