Yearendyearend1140x150
Img 0571

សម្តេចហ៊ុន សែន សម្រេចឱ្យបិទ «បៀរហ្កាឌិន» នៅទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្តីប្រកាស ក្រសួងនឹងបិទនៅអាជីវកម្មបៀរហ្គាឌិននៅទូទាំងរាជធានីខេត្ត ការបិទនេះគឺយោងទៅលើលិខិតស្តីពីប្រតិកម្មមុខងារសេវាទេសចរណ៍លេខ០៤៥ ចុះថ្ងៃ១២ កុម្ភៈ ២០១៩ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលកំពុងញាំញីក្នុងសកលលោក រួមទាំងកម្ពុជាផងដែរ។

ដូច្នេះក្រសួងក៏សម្រេចបិទនៅអាជីវកម្មនេះមួយរយៈចាប់ពីថ្ងៃ២៥ មីនានេះតទៅ រហូតដល់មានការស្ងប់ស្ងាត់នៅជំងឺឆ្លងកូវីដ១៩ ហើយនិងមានការជូនដំណឹងជាថ្មី។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង