Cct850x100 1
1800px x h300px kh

កម្ពុជា«តេស្ត»រកកូវីដបានជាង១លាន១៨ម៉ឺននាក់ និងរកឃើញឆ្លងជាង៣ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមគ្រូពេទ្យតេស្តរកកូវីដលើកម្មករ នៅក្នុងសាលាជម្ពូវ័នរាជធានីភ្នំពេញកន្លងទៅ។

ភ្នំពេញ៖គិតត្រឹមថ្ងៃទី០៦ មិថុនា​នេះ ប្រទេសកម្ពុជាបានធ្វើតេស្តរកកូវីដ-១៩សរុបបាន១១៨៩៦៨៧ ស្មេីនឹង​ ៧០៨១៤ ក្នុង១លាននាក់ និង បានរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៣១នាក់​ (ឆ្លងសហគមន៌​:​ ​៦១៦​ នាំចូល​ ១៥) និងមានជាសះស្បេីយ​ ១០៦៩នាក់ ។ចំនួនករណីជំងឺកូវីដ-១៩នេះ បានធ្វើឱ្យតួលេខករណីឆ្លងសរុប​កេីន​ ៣៤២៤៤នាក់​​​​​​​​​​​​​​ និង ចំនួនជាសះស្បេីយសរុប​កេីន ២៧១៤៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១១នាក់​ សរុប​ស្លាប់ ២៦៣នាក់។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា។

តួលេខនេះក្រសួងសុខាភិបាលសង្កេតឃើញថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងប្រទេសកម្ពុជាជាប់ជានិច្ច​ និងបានណែនាំដល់ប្រជាពលរដ្ឋ​បន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ខណៈដែលប្រទេសកំពុងរាត្បាតក្នុងសហគមន៍​។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាបានប្រកាសរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​លើជនជាតិចិនក្នុងខេត្តព្រះសីហនុ។បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដនៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ដែលក្រុមអ្នកជំនាញប្រទេស​បានព្យាការណ៍ថា នៅក្នុងខែសីហាខាងមុខចំនួនអ្នកឆ្លងនៅកម្ពុជាអាចកើនដល់៤៥០០០នាក់៕

Khcct banner

អត្ថបទទាក់ទង