Yearendyearend1140x150

ហោចណាស់ជនចំណាកស្រុកចំនួន២០នាក់បានបាត់ខ្លួនបន្ទាប់ពីការលិចទូកនៅទុយនីស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ទុយនីស៊ី៖ យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន ២០ នាក់ ដែលភាគច្រើនមកពីអនុតំបន់សាហារ៉ាន(Saharan) ទ្វីបអាហ្វ្រិក បានបាត់ខ្លួនមួយថ្ងៃ បន្ទាប់ពីទូក ២ គ្រឿងនៅអឺរ៉ុបបានលិចនៅឆ្នេរសមុទ្រទុយនីស៊ី។

បើយោងតាមមន្រ្តីកាលពីថ្ងៃពុធ រហូតមកដល់ពេលនេះសាកសព ២ នាក់ត្រូវបានរកឃើញ ខណៈមនុស្ស ១០៩ នាក់ត្រូវបានជួយសង្គ្រោះ។ វេទិកាទុយនីស៊ីដើម្បីសិទ្ធិសេដ្ឋកិច្ចនិងសង្គមហៅកាត់ថា FTDES បានរាយការណ៍ថា សាកសពជាច្រើនត្រូវបានគេរកឃើញអណ្តែតទឹកក្បែរឆ្នេរនាពេលបច្ចុប្បន្ននេះ ដោយការជួយសង្គ្រោះអ្នករស់រានមានជីវិតកំពុងដំណើរការ។

នេះជាគ្រោះថ្នាក់ចុងក្រោយនៅក្នុងឧប្បត្តិហេតុពាក់ព័ន្ធនឹងទូកចំណាកស្រុកនៅទុយនីស៊ី។ កាលពីខែមុនជនចំណាកស្រុកចំនួន ៥០ នាក់បានលង់ទឹកស្លាប់នៅទុយនីស៊ីកាលពីពាក់កណ្តាលខែឧសភា ខណៈ ១០០ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ជនចំណាកស្រុកដែលគ្មានឯកសារនឹងព្យាយាមធ្វើដំណើរតាមមេឌីទែរ៉ាណេក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។

គ្រោះថ្នាក់នៃការលិចបានធ្វើឱ្យអង្គការនានារួមទាំងអឌ្ឍចន្ទក្រហមទុយនីស៊ី ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងអង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក (IOM) នៅទុយនីស៊ីមានការប្រុងប្រយ័ត្នខ្ពស់។

អ្នកស្ម័គ្រចិត្តកំពុងរង់ចាំផ្តល់ជំនួយដល់ជនចំណាកស្រុក ដែលត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកឬឆ្មាំសមុទ្រ។ លោក Chahrazed Laghouan ប្រធានការិយាល័យហ្សាការីជាមួយអង្គការ IOM បាននិយាយថាពួកគេកំពុងធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ដើម្បីផ្តល់ជំនួយសម្រាប់ជនរងគ្រោះ។

ក្រុមអ្នកសង្កេតការណ៍ជាតិសម្រាប់ការធ្វើចំណាកស្រុកបានរាយការណ៍អំពីការកើនឡើងយ៉ាងឆាប់រហ័សនៅសប្តាហ៍នេះ ចំពោះចំនួនជនចំណាកស្រុកដែលគ្មានឯកសារដែលបានចាកចេញពីទុយនីស៊ីទៅដល់កោះLampedusa បស់ប្រទេសអ៊ីតាលី។ កាលពីឆ្នាំមុនចំនួនជនចំណាកស្រុកនៅអ៊ីតាលីបានកើនឡើងដល់ប្រមាណ ១៥.០០០ នាក់។

អាជ្ញាធរទុយនីស៊ីបានប្រកាសថា លក្ខខណ្ឌអាកាសធាតុល្អកំពុងលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍មិនទៀងទាត់ ព្យាយាមឆ្លងពីច្រាំងទុយនីស៊ីទៅអ៊ីតាលី។ ទូកនេសាទដែលចង្អៀត និងកប៉ាល់បណ្តែត គឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់សម្រាប់ការធ្វើដំណើរដែលមានគ្រោះថ្នាក់នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង