Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តកំពង់ចាមសម្រេចបិទខ្ទប់«មន្ទីរសម្រាកព្យាបាល អ៉ិន​ សែ»ក្រោយពាក់ព័ន្ធនឹងស្ត្រីវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម​៖ រដ្ឋបាល​ខេត្តកំពង់ចាម​ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពី​ការបិទខ្ទប់«មន្ទីរសម្រាកព្យាបាល អ៉ិន​ សែ»​ ស្ថិតក្នុងភូមិទី៨​ សង្កាត់​កំពង់ចាម​ ក្រុងកំពង់ចាម រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ មិថុនា រហូតដល់ថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ​២០២១ ក្រោយពីមានការពាក់ព័ន្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ 

មូលហេតុនៃការបិទខ្ទប់រយៈពេល ១៤ថ្ងៃ នៅមន្ទីរសម្រាកព្យាបាល អ៉ិន​ សែ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម គឺដោយសារមានអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ បានទៅសម្រាលកូននៅទីនោះ។

ជាមួយគ្នានេះ អាជ្ញាធរ សំណូមពរឱ្យនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាល សង្កាត់កំពង់ចាម និងម្ចាស់មន្ទីរសម្រាកព្យាបាល អ៉ិន​ សែ បានចូលរួមអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ 



ពាក្យទាក់ទង: កូវីដ បិទខ្ទប់
Khcct banner

អត្ថបទទាក់ទង