Cct850x100 1
1800px x h300px kh

នៅខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដថ្មី ៣៣នាក់និងជាសះស្បើយ ១៦នាក់បន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង​ រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ ចំនួន ១៦នាក់បន្ថែមទៀត។ 

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដែលបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ៣៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ០៣នាក់ , មន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ០៤នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ២៦នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំង ខាងលើ គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាម ដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២ ។



ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង