Yearendyearend1140x150
Img 0571

អ្នកធ្លាប់ជិះរថយន្តស្លាកលេខ«ភ្នំពេញ2H-8396»រត់ពី«ស្វាយ-ប៉ោយប៉ែត»សូមទៅយកសំណាករកមេរោគកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណ ថ្ងៃទី០៤​ ខែមិថុនា​ ឆ្នាំ​២០២១ នេះ បានធ្វេីការអំពាវនាវដល់អ្នកពាក់ព័ន្ធ​ប៉ះពាល់ជាមួយអ្នករត់តាក់ស៊ីម្នាក់ ​ឈ្មោះ​ ចាន់ សុភក្ត្រ័ នៅអូរអំបិល​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​ ដែលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2H-8396 រត់ពីស្វាយ-ប៉ោយប៉ែត ឬអ្នកដែលធ្លាប់ជិះឡាននោះ សូមចូលរួមសហការជាមួយអាជ្ញាធរ​ ក្រុមគ្រូពេទ្យ​ ដេីម្បីផ្តល់សំណាករកមេរោគកូវីដ-១៩ ជាបន្ទាន់​ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ​ បេីក្នុងករណីមានអាការៈមិនស្រួលខ្លួនសង្ស័យ​ ត្រូវប្រញ៉ាប់រួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។

រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាម សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន​ទាំង​អស់​គ្នា​ ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង