Yearendyearend1140x150
Img 0571

សម្តេចហ៊ុន សែន៖ "កម្ពុជាក្រតែចិត្តធំ អ្នកកើតកូវីដ-១៩លើដីយើង យើងចេញលុយព្យាបាល"

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សម្តេច ហ៊ុន សែន ថ្លែងក្នុងកិច្ចជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រប្រយុទ្ធនឹងជំងឺកូវីដ១៩។

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសក្រមែនពិត តែកម្ពុជាមានចិត្តធំ ក្នុងការចេញលុយព្យាបាលគ្រប់ជាតិសាសន៍ទាំងអស់ដែលបានឆ្លងវីរុសកូវីដ១៩។ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់កម្ពុជាមួយនេះ គឺខុសគ្នាពីរៀតណាមដាច់ស្រឡះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃទី២៥ មីនានេះ ក្នុងកិច្ចជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រប្រយុទ្ធនឹងជំងឺកូវីដ១៩ ទាំង៣០០នាក់ បានមានប្រសាសន៍យ៉ាងមុតមាំថា កម្ពុជា ប្រទេសតូចតែចិត្តធំ គ្រប់ជនបរទេសទាំងអស់កើតកូវីដ១៩នៅកម្ពុជា គឺកម្ពុជាព្យាបាលដោយឥតគិតថ្លៃ មិនដូចប្រទេសជាប់ខាងកម្ពុជានោះទេ។

លើសពីនេះទៀត សម្តេច បានផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញ ពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសង្គ្រោះជីវិតមនុស្សដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅទូទាំងសកលលោករួមទាំងកម្ពុជាផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង