Yearendyearend1140x150
Img 0571

កម្ពុជាអនុញ្ញាតឱ្យ«អនុព័ន្ធយោធាអាមេរិក»ចុះត្រួតពិនិត្យកំពង់ផែរាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះត្រួតពិនិត្យកំពង់ផែរាម បន្ទាប់ពីមានការស្នើសុំពីអនុរដ្ឋមន្រ្តីការបរទេសអាមេរិកក្នុងពេលជំនួបជាមួយសម្តេច អំឡុងពេលមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ថា បន្ទាប់ពីលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះពិនិត្យមើលកំពង់ផែរាម កម្ពុជាក៏អនុញ្ញាតតាមសំណើរនេះ ប៉ុន្តែពុំទាន់ដឹងពីកាលបរិច្ឆេទក្នុងការចុះត្រួតពិនិត្យនៅឡើយទេ។

ឯកឧត្តមបន្តថា ការអនុញ្ញតឱ្យត្រួតពិនិត្យកំពង់ផែនេះ គឺកម្ពុជាចង់ឱ្យអាមេរិកបញ្ឈប់ការសង្ស័យលើកម្ពុជាថា កម្ពុជាបានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពជើងទឹកនៅតំបន់រាម។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman បានសម្តែងកង្វល់ជាខ្លាំង និងបានចោទប្រកាន់ថា កម្ពុជាបានផ្តល់ទីតាំងកំពង់ផែរាមឱ្យយោធារបស់សាធារណរដ្ឋប្រជាមានិតចិន

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ យល់ឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយ នៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ លោកស្រីអនុរដ្ឋមន្រ្តី បានអំពាវនាវឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសដែលមានតុល្យភាព និងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា។

តែយ៉ាងណាក៌ដោយ កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានថ្លែងសារជាច្រើនដងហើយថា«កម្ពុជាជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ និងមិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន»។

សម្តេចបានសង្កត់ធ្ងន់ថា កំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់មិត្តភក្តបរទេសទាំងឡាយ។សម្តេចថា "មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា។ យើងមិនមែនធ្វើតែជាមួយចិនទេ។ អាមេរិកចង់ធ្វើ ក៏សូមអញ្ជើញ!"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង