Cct850x100 1
1800px x h300px kh

កម្មករ ៥នាក់រកឃើញវិជ្ជមានកូវីដ១៩ ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ស្ពឺ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖យ៉ាងហោចណាស់មានកម្មករចំនួន ៥នាក់មានវិជ្ជមានកូវីដ១៩ ក្នុងចំណោម២១នាក់ ដែលរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ រ៉េចង្កូតទៅបុកដើមឈើ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២ មិថុនា ឆ្នាំ២០២១។ការរកឃើញនេះ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ដកំពង់ស្ពឺ គ្រូពេទ្យបានតេស្ដយកសំណាករហ័ស (Rapid Test)។

យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីរថយន្តដឹកកម្មករ បុកដើមឈើ កម្លាំងជំនាញបានចុះទៅកាន់គោលដៅនិងបានជួយសង្រ្គោះបន្ទាន់ ក្នុងនោះ មានកម្មករ កម្មការិនី រងរបួសចំនួន ២១នាក់ (ស្រី ០៩ នាក់) ក្នុងនោះរបួសធ្ងន់ចំនួន ០៦ នាក់ស្រី កំលាំងនគរបាលបានបន្តជួយជនរងគ្រោះផ្សេងទៀត។

អាជ្ញាធរក្នុងតំបន់ បានដឹកកម្មករ-កម្មការិនីរោងចក្រ ដែលរងរបួសក្នុងហេតុការណ៍ខាងលើ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ដកំពង់ស្ពឺ គ្រូពេទ្យបានតេស្ដយកសំណាក រហ័ស RDT កម្មកររងគ្រោះទាំង ២១នាក់ រកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ ត្រូវបន្ដព្យាបាលជម្ងឺ (របួសផង+កូវីដ-១៩ផង) និងអ្នកផ្សេងទៀតត្រូវធ្វើចត្ដាឡីស័កដាច់ដោយឡែក ។

សូមជម្រាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង កាលពីថ្ងៃទី ២ ខែមិថុនា ២០២១ ព្រឹក នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ បង្កឡើងរថយន្តដឹកកម្មករ ០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកដើមឈើកាស្យាបណ្តាលអោយកម្មករ-កម្មការិនី ២១នាក់រងរបួស៕ 


Khcct banner

អត្ថបទទាក់ទង