Yearendyearend1140x150
Img 0571

នៅខេត្តកែបរកឃើញបុគ្គលមានវិជ្ជមានជំងឺឆ្លងកូវីដថ្មីចំនួន ០៧នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖ រដ្ឋបាលខេត្តកែប ប្រកាសអំពីក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស រួមមានអ្នកនៅក្រុងកែប ០១នាក់ និងស្រុកដំណាក់ចង្អើរ ០៦នាក់ ។ 

រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា បុគ្គលវិជ្ជមានទាំងអស់នេះ មានប្រវត្តិប៉ះពាល់ដោយផ្ទាល់ និងជា បុគ្គលមានប្រវត្តិធ្វើដំណើរមកពីតំបន់កាស៊ីណូ សុខ គឹមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកក្រាស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវដ-១៩ ខេត្តកែប។ ដោយឡែកចំពោះបុគ្គលប៉ះពាល់ជាមួយ ករណីនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ ចែងអនុវត្តវិធានការសុខាភិបាល។

រដ្ឋបាលខេត្តកែប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តកែប ទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងតំបន់កាស៊ីណូ សុខ គីមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកក្រាស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយបុគ្គលវិជ្ជមានខាងលើ។ 

ប្រសិនបើមានរោគសញ្ញាដូចជា ហៀរសំបោរ ឡើងកម្តៅ ផ្តាសាយ ឈឺបំពង់ក ថប់ដង្ហើម ក្អក ឬរោគសញ្ញា សង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង