Cct850x100 1
1800px x h300px kh

ចំណោមកម្មករ-កម្មការិនីនិងអ្នកសង្ស័យនៅខេត្តកំពង់ចាម«៣,៣២៣នាក់»មាន ៣៣នាក់រកឃើញមានផ្ទុកជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី០២ ខែមិថុនា នេះ បានឲ្យដឹងថា ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ បានចុះយកសំណាករកជំងឺកូវីដ-១៩ លើកម្មករ កម្មការិនី និងអ្នកសង្ស័យបានចំនួន ៣,៣២៣នាក់ តាមរយៈការតេស្ដរហ័ស (Rapid Test) ហើយទទួលបានលទ្ធផលវិជ្ជមានចំនួន ៣៣នាក់ នៅខណៈពេលមានអ្នកជាសះស្បើយពីកូវីដចំនួន ៣៧នាក់ផងដែរ ក្នុងខេត្តកំពង់ចាម។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺថ្មីទាំង ៣៣នាក់ខាងលើ រកឃើញវិជ្ជមានកូវីដ បន្ទាប់ទៅយកសំណាករកជំងឺកូវីដ-១៩ ក្នុងចំណោមកម្មករ កម្មការិនី និងអ្នកសង្ស័យបានចំនួន ៣,៣២៣នាក់ តាមរយៈការតេស្ដរហ័ស (Rapid Test) នោះរួមមាន នៅស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់។

 បច្ចុប្បន្ន អ្នកជំងឺដែលមានលទ្ធតេស្ដវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុហើយ។ ដោយឡែក ក្រុមការងារ នៅតែកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានថ្មីទាំងនោះផងដែរ។

គួររំលឹកថា រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺកតិចតួច។

ដោយឡែក ករណីជាសះស្បើយមានចំនួន ៣៧នាក់ ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ៕ 


រដ្ឋបាលខេត្តតកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺខាងលើ ត្រូវរួសរាន់ទៅយកសំណាក ឬ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបងប្អូន ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។ ក្នុងករណីមានបញ្ហាសុខភាព ឬ រោគសញ្ញា សង្ស័យផ្សេងៗ ត្រូវរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់

ទន្ទឹមនេះ រដ្ឋបាលខេត្តតកំពង់ចាម សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាន ចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងខេត្តកំពង់ចាម។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការ ណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ “៣កុំ ៣ការពារ”។

 

ពាក្យទាក់ទង: កូវីដ កំពង់ចាម
Khcct banner

អត្ថបទទាក់ទង