Yearendyearend1140x150

អាជ្ញាធរក្រចេះរកឃើញអ្នកវិជ្ជមានកូវីដចំនួន ០៥នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ស្ថិតនៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។ 

យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលវិភាគសំណាកតេស្ករហ័សរបស់ក្រុមគ្រូពេទ្យជំនាញមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន ០៥ ករណីនោះរួមមាន៖ 

១- ឈ្មោះ ឡុង ឈាវហួ ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ 

២- ឈ្មោះ លី សុថា ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ 

៣-ឈ្មោះ លី ហួ ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ 

៤-ឈ្មោះ លី គុណ្ណា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ

៥- ឈ្មោះ នុត ស្រីឡៃ ភេទស្រី អាយុ ១៩ឆ្នាំ ទីលំនៅភូមិជើងពាធ ឃុំកោះខ្ញែរស្រុកសំបូរ ខេត្តក្រចេះ។ 

គួររំលឹកថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ០៥នាក់ខាងលើ បានធ្វើដំណើរមកពីខេត្តកំពង់ធំតាម រថយន្តផ្ទាល់ខ្លួនមកកាន់លំនៅដ្ឋាននៅភូមិជើងពាធ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ មានអាការៈក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម ក៏បានមកជួបក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសំបូរ ធ្វើតេស្តរហ័សជាលទ្ធផលគីមានវិជ្ជមានជំងឺកូវី៥-១៩ ត្រូវបានក្រុមគ្រូពេទ្យមន្ទីរបកសំបូរបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នក ទាំង ០៥នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នក ពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃជាដាច់ខាត។ 

ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញាសង្ស័យដូចជា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ និង ថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ករណីឆ្លង ក្រចេះ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង