Yearendyearend1140x150

លទ្ធផលពិសោធន៍៖អ៊ីស្រាអែលរកឃើញ«ថ្នាំព្យាបាល»កូវីដ-១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Nadir Arber ក្រុមការងារមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីស្រាអែល។

អ៊ីស្រាលអែល៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីស្រាអែលបានរកឃើញថ្នាំព្យាបាលអ្នកជំងឺកូវីដ-១៩ដែលមាន ប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលអោយអ្នកជំងឺកូវីដ-១៩ជាសះស្បើយក្នុងរយៈពេល ៥ ឬ ៣ ថ្ងៃប៉ុណ្ណោះ។នេះបើយោងតាមលទ្ធលពិសោធន៍ដំណាក់កាលទី១របស់ក្រុមអ្នកជំនាញរបស់លោក Nadir Arber មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រអ៊ីស្រាអែល ដែលចេញផ្សាយដោយសារព៌ត៏មាន《chinapress》 ។

យោងតាមលទ្ធផលសាកល្បងព្យាបាលដំណាក់កាលដំបូងថ្នាំមានប្រសិទ្ធភាពខ្ពស់ក្នុងការអោយអ្នកជំងឺជាសះស្បើយក្នុងរយៈពេល ៥ ថ្ងៃ រឺ តែ ៣ ថ្ងៃប៉ុណ្ណោះ។ហើយដំណាក់កាលទី ២ នៃការសាកល្បងព្យាបាលកំពុងត្រូវបានអនុវត្តនៅក្នុងប្រទេសក្រិកដោយថ្មីៗនេះ អាជ្ញាធរអ៊ីស្រាអែលបានអនុម័តការអោយមានការពិសោធន៍ស៊ីជម្រៅបន្ថែមទៀត។

បើតាមប្រភពដដែល ថ្នាំនេះគឺជាការរួមបញ្ចូលគ្នារវាងប្រូតេអ៊ីន CD24 និង Exosomes ដូច្នេះវាត្រូវបានគេដាក់ឈ្មោះថា EXO-CD24 ។នៅក្នុងដំណាក់កាលដំបូងនៃការសាកល្បងធ្វើឡើងក្នុងខែកុម្ភៈ អ្នកជំងឺ ២៩ នាក់ក្នុងចំណោម ៣០ នាក់ដែលមានជំងឺធ្ងន់ធ្ងរបានជាសះស្បើយក្នុងរយៈពេលតែ ៣ ទៅ ៥ ថ្ងៃប៉ុណ្ណោះ ហើយអ្នកជំងឺទី ៣០ ការជាសះស្បើក៏មានរយៈពេលខ្លីដែរ។នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានបង្ហើបឱ្យដឹងនៅដើមឆ្នាំនេះថា ថ្នាំនេះគីជា “ថ្នាំទេព” ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង