Cct850x100 1
1800px x h300px kh

ពលរដ្ឋ-កម្មករ-កម្មការិនីនៅ«មណ្ឌលព្យាបាលកំរិតស្រាលស្រុកអង្គស្នួល» ៣០នាក់ទៀតជាសះស្បើយពីកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តកណ្ដាល៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួនសរុប ៣០ នាក់បន្ថែមទៀត នាល្ងាចថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ​ ត្រូវបានព្យាបាលនៅ«មណ្ឌលព្យាបាលកំរិតស្រាលស្រុកអង្គស្នួល» ឲ្យបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។ នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលស្រុកអង្គស្នួល ផ្សាយនៅល្ងាចនេះ។ 

ក្នុងឱកាសនោះ លោក ស ម៉េង អភិបាលរងស្រុក និង លោកស្រី ឈន ស៊ីថា អភិបាលរងស្រុក តំណាង លោក ខុន សេរីរដ្ឋា អភិបាលស្រុក បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួនសរុប ៣០ នាក់ ត្រូវបានព្យាបាលឲ្យបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅមណ្ឌលព្យាបាលកំរិតស្រាល , វិទ្យាល័យ ហ៊ុន សែន អង្គស្នួល និងមណ្ឌលព្យាបាលកំរិតស្រាល វិ.ហស ថ្នល់ទទឹង ។ 

ជាមួយគ្នានេះ លោក លោកស្រីអភិបាលរងស្រុក ក៏បានប្រគល់ជូនអំណោយឧបត្ថម្ភរបស់រដ្ឋបាលស្រុក ជូនដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំង ៣០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ១០គីឡូក្រាម , ទឹកត្រី ១ដប , ទឹកស៊ីអ៊ីវ ១ដប និង ម៉ាស់ ១ដុំ ។ ដូច្នេះ អាជ្ញាធរ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តវិធានសុខាភិបាលរួមមានៈ ពាក់ម៉ាស់ រក្សាគំលាតសង្គម លាងដៃ ចាក់វ៉ាក់សាំង និងចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕ 


Khcct banner

អត្ថបទទាក់ទង