Yearendyearend1140x150

បណ្ឌិតគិន ភា៖វត្តមានមន្ត្រីជាន់ខ្ពស់អាមេរិកនៅកម្ពុជាជាផ្នែកនៃការប្រជែងឥទ្ធិពល ជាមួយចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា 

ភ្នំពេញ៖លោក​ស្រី Wendy R. Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាននឹងកំពុង​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា ​រយៈពេលមួយថ្ងៃ ​ក្នុង​ថ្ងៃទី ១ខែមិថុនា​នេះ​។​ដំណើរ​ទស្សនកិច្ច​មក​កាន់កម្ពុជា លោក​ស្រី​ Sherman ​នឹង​មាន​ជំនួប​ដោយ​ផ្ទាល់​ជាមួយលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វត្តមានមន្ត្រីជាន់ខ្ពស់អាមេរិកលើទឹកដីកម្ពុជាពេលនេះ ជាផ្នែកមួយនៃការប្រជែងឥទ្ធិពលជាមួយចិន។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិមកកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីវរាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ក៏ជាដូចជាការបង្ហាញឥរិយាបទរបស់សហរដ្ឋអាមេរិកក្នុងការវិល​ត្រឡប់​មកកាន់អាស៊ីអាគ្នេយ៍វិញ បន្ទាប់ពីស្ថិតនៅក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលនាពេលនោះសហរដ្ឋអាមេរិកហាក់​ដូចជាបោះបង់តំបន់អាស៊ីចោល និងមិនសូវឱ្យតម្លៃ។

បើតាមអ្នកជំនាញអន្តរជាតិរូបនេះ ក្រៅពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ នៅក្នុងកញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman សហរដ្ឋអាមេរិកក៏ចង់បង្ហាញ និងពង្រឹងឥទ្ធិពលរបស់ខ្លួនបន្ថែម ដើម្បីកុំឱ្យឥទ្ធិពលរបស់ចិនគ្របដណ្តប់មកអាស៊ីខ្លាំងពេក មានន័យថា ជាផ្នែកមួយនៃការប្រកួតប្រជែងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីជាមួយប្រទេសចិន។

លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃ ក្នុងថ្ងៃទី ១ខែមិថុនានេះ។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា លោកស្រី Sherman នឹងមានជំនួបដោយផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងទ្វេភាគីអាមេរិក កម្ពុជា ឲ្យកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

អ្នកជំនាញ បានសង្កេតឃើញថា ទំនាក់ទំងរវាងកម្ពុជានិងអាមេរិក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីចាស់លោក ដូណាល់ ត្រាំហាក់មិនសូវល្អនោះឡើយដោយសារតែអាមេរិកតែងតែចាត់ទុកកម្ពុជាជាប្រទេសតូចមិនសូវឱ្យតម្លៃដល់ប្រទេសកម្ពុជា។ដូច្នេះ ធ្វើឱ្យកម្ពុជាហាក់បែរទៅរកប្រទេសច្រើន។

តែយ៉ាងណាក៏ដោយ ភាពរកាំរកោះនៃទំនាក់ទំនងនេះ មិនបានប៉ះពាល់ដល់ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកនោះទេ មានតែការបន្តកើនឡើងដោយក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះគឺលើសពី ១៩៩៧លានដុល្លារអាមេរិកដែលជាការកើនឡើង២៩% ។

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមេសា ការនាំចេញសរុបរបស់កម្ពុជាទៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៩០៣លានដុល្លារអាមេរិកដែលកើនឡើង ជិត៣០ ភាគរយ ដោយឆ្នាំមុនក្នុងរយៈពេលដូចគ្នាគឺមានទំហំសាច់ប្រាក់១៤៦៩លានដុល្លារអាមេរិក។ ការនាំចូលរបស់កម្ពុជាពីសហរដ្ឋអាមេរិកមានចំនួនសរុប ៩៤លានដុល្លារ កើនឡើង១១ ភាគរយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង