Cct850x100 1
1800px x h300px kh

ជនជាតិខ្មែរ និងរៀតណាមនៅខេត្តស្វាយរៀង ១៧នាក់រកឃើញមានផ្ទុកជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៧នាក់បន្ថែមទៀត ជាប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីរោងចក្រ។ 

ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលខេត្ត បានបញ្ជាក់ពីអត្តសញ្ញាណអ្នកជំងឺទាំង ១៧នាក់ រួមមាន កម្មករ-កម្មការិនីរោងចក្រ Smart Tech ចំនួន ០៦នាក់នៅក្រុងបាវិត និងស្រុករំដួល, រោងចក្រ A and J ចំនួន ០២នាក់នៅស្វាយទាប និងរោងចក្រ UT Light ចំនួន ០១នាក់នៅស្រុកស្វាយជ្រំ និងប្រជាជនដែលរស់នៅស្រុកស្វាយជ្រំ ០១នាក់ទៀត, ស្រុកកំពង់រោទិ៍ ០៣នាក់ និងក្រុងស្វាយរៀង ០២នាក់បន្ថែមទៀត។ 

យោងតាមសេចក្តីជូនព័ត៌មានដដែល បច្ចុប្បន្ននេះ​ អ្នកជំងឺកូវីដ-១៩ ជាកម្មករ-កម្មការិនីទាំង ១៧នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ០៤នាក់, មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ០២នាក់ , នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ១១នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្ដស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំង ខាងលើ គិតចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាម ដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ដោយបន្តគោរពតាមវិធានការរបស់សុខាភិបាលឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕

 


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង