Cct850x100 1
1800px x h300px kh

គម្រោងសាងសង់អាគារខ្ពស់ៗនៅរាជធានីភ្នំពេញរាំងស្ទះដោយសារកូវីដ១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ

ភ្នំពេញ៖ ដំណើរការនៃការសាងសង់អាគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញនៅតែមានការរាំងស្ទះមួយផ្នែកធំ ដោយសារតែវិនិយោគិនភាគច្រើនដែលមកបណ្ដាក់ទុននៅកម្ពុជាជាជនបរទេស ដូច្នេះ COVID-19 បានធ្វើឲ្យគម្រោងមួយចំនួនរាំងស្ទះ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានថ្លែងប្រាប់ស៊ីសីថាមស៍នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ថា មកទល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់សំណង់ជាប្រភេទអាគារខ្ពស់ៗ ដូចជាខុនដូជាដើម គឺមានផលប៉ះពាល់ខ្លាំង ប៉ុន្តែការសាងសង់សំណង់ជាប្រភេទបុរីគឺនៅដំណើរការធម្មតា ព្រោះវិនិយោគិនភាគច្រើនគឺនៅក្នុងស្រុក។

លោកបន្តថា ក្រុងភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ដូចនេះការសាងសង់អាគារខ្ពស់ៗបានកើតឡើងច្រើន បើទោះបីជាមានវិបត្តិកូវីដ១៩ ក៏ការសាងសង់អាគារខ្ពស់ៗនៅតែកើតឡើង ប៉ុន្តែមិនច្រើនដូចមុនសម័យកូវីដនោះទេ។

លោកសង្ឃឹមថា វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញអាចនឹងមានសភាពរីកចម្រើនខ្លាំងដូចមុនផ្ទុះកូវីដ១៩បាន នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជានៅប្រទេសជាដៃគូសំខាន់ៗគ្រប់គ្រងស្ថានការណ៍កូវីដ១៩បានយ៉ាងមានប្រសិទ្ធិភាព ជាពិសេសគឺចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋបានគ្រប់គ្រប់គ្នា។

សូមបញ្ជាក់ថាគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០០៥ ដល់ខែមិថុនាឆ្នាំ២០២០ មានចំនួន ១៩៤៥អគារ ក្នុងនោះអគារខ្ពស់ចាប់ពី០៥ជាន់ ដល់៣៩ជាន់មានចំនួន១៨៩៩អគារ និងអគារខ្ពស់ចាប់ពី៤០ជាន់ឡើងទៅ មានចំនួន៤៦អគារ។ ដោយឡែក អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅខេត្តព្រះសីហនុ មានចំនួនសរុប៣៤៦អគារ។នេះបើយោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

Khcct banner

អត្ថបទទាក់ទង