Cct850x100 1
1800px x h300px kh

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិកមក​ទស្សនកិច្ច​នៅកម្ពុជាថ្ងៃនេះ ដើម្បីពង្រឹងទំនាក់ទំនង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេងគឺ សម្តេច ហ៊ុន សែន និង ស្តាំលោក​ស្រី Wendy R. Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក។

ភ្នំពេញ៖ លោក​ស្រី Wendy R. Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា ​រយៈពេលមួយថ្ងៃ ​ក្នុង​ថ្ងៃទី ១ខែមិថុនា​នេះ​។​ដំណើរ​ទស្សនកិច្ច​មក​កាន់កម្ពុជា លោក​ស្រី​ Sherman ​នឹង​មាន​ជំនួប​ដោយ​ផ្ទាល់​ជាមួយលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ និង​លោក​ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ដើម្បី​ពង្រឹង​បន្ថែម​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​ កម្ពុជា ឲ្យ​កាន់តែមានលក្ខណៈ​ល្អប្រសើរ​ថែមទៀត​។

បើតាមគម្រោងនៅល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ ។

សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ។

Khcct banner

អត្ថបទទាក់ទង