Yearendyearend1140x150

ស្ថានទូតចិនប្រគល់សម្ភារៈមួយចំនួនដល់នគរបាលកម្ពុជា ដើម្បីបង្ការវីរុសCOVID-19

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ថានទូតចិនប្រគល់សម្ភារៈមួយចំនួនដល់នគរបាលកម្ពុជា ដើម្បីបង្ការវីរុសCOVID-19។

ភ្នំពេញ ៖ ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជណាចក្រកម្ពុជា បានប្រគល់សំលៀកបំពាក់ និងស្រោមដៃពេទ្យជាច្រើន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សំរាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19។

ពិធីប្រគល់ទទួលធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០នេះ នៅស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ និងលោក ឆាង ភីង មន្ត្រីទំនាក់ទំនងការងារផ្នែកនគរបាលអមស្ថានទូតចិនប្រចាំកម្ពុជា។

ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៏ថា ស្ថិតក្នុងស្ថានភាពដែលពិភពលោកទាំងមូលបាន​ និងកំពុងធ្វើសង្គា្រមប្រឆាំងនិងវីរុស COVID-19នោះ ពិនិត្យឃើញថារដ្ឋាភិបាលចិន បានសម្តែងនូវកាយវិការឈានមុខជាគំរូរបស់ពិភពលោក ដោយបានផ្តល់នូវជំនួយមនុស្សធម៌ ឧបត្ថម្ភ គាំទ្រទាំងអ្នកបច្ចេកទេសវេជ្ជសាស្ត្រ ទាំងឧបករណ៍សម្ភារៈ បរិក្ខាបចេ្ចកទេស ជួយដល់បណ្តាប្រទេសដែលកំពុងតែរងគ្រោះដោយសារការវាយប្រហារនៃវីរុស COVID-19 ដែលក្នុងនោះក៏មានព្រះរាជណាចក្រកម្ពុជាផងដែរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង