Cct850x100 1
1800px x h300px kh

អ្នកដែលបានទៅ«ធនាគារABAសាខាសម្តេចមុន្នីរ៉េត» សូមតាមដានសុខភាពរបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែឧសភា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានធនាគារ ABA សាខាសម្តេចមុន្នីរ៉េត ផ្ទះលេខ៥៤-៥៦ ផ្លូវសម្តេចមុន្នីរ៉េត កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៤៖០០ ដល់ ១៤៖២០ សូមតាមដានសុខភាពរបស់ខ្លួន។

មូលហេតុអ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីប្រើប្រាស់សេវា។ អ្នកជំងឺបានដោះម៉ាស់ចេញ មួយភ្លែត ពេលនិយាយជាមួយអ្នកផ្ដល់សេវានៅទីនោះ។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា។

ដូច្នេះក្នុងករណីអ្នកពាក់ព័ន្ធមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥៕

Khcct banner

អត្ថបទទាក់ទង